BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ប្រមុខរាជរដ្ឋាភិបាល​​បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ​​​ទប់ស្កាត់ចលនា​​ក្រុមឧទ្ទាម​ ​ដែល​វាយ​ប្រហារនៅវៀតណាម​

ថ្ងៃសុក្រ, 16 ខែមិថុនា 2023 15:44  មានជ័យ

photo_2023-06-16_10-34- (4) - choek sopon (1)

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់​ នៅស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​បញ្ជា​ឱ្យកង​កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់​ខេត្ត​ជាប់ព្រំដែនជាមួយ​ប្រទេសវៀតណាម ​ និងរឹតបន្តឹងចលនា​​ក្រុមឧទ្ទាមប្រដាប់អាវុធ ដែល​វាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់​មនុស្សយ៉ាងច្រើន ហើយដែលមានបំណងចូលមកជ្រកកោណនៅកម្ពុជា។​ សម្តេច​តេជោ​អះ​អាងថា កម្ពុជាមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយយកទឹកដីកម្ពុជា បង្កើតចលនា ឬ​កម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។​

photo_2023-06-16_10-34- (1) - choek sopon

បើតាមសម្តេចតេជោ ​មេដឹក​នាំ​ចលនាបង្កើតកងកម្លាំងឧទ្ទាមនោះ បាន​វាយប្រហារ​ឃុំចំនួន២ និងសម្លាប់​មនុស្សជាច្រើន​នៅប្រទេស​វៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាច​មាន​មេដឹក​នាំចលនាកំពុងនៅកម្ពុជា ដែលមិនខុស​ពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើត​ឱ្យមាន​ជនភៀសខ្លួននៅខេត្តរតនគីរី កាលពីពេលកន្លងទៅនោះទេ។ សម្តេច​បានដាក់ការសង្ស័យថា មេជនឧទ្ទាមវាយប្រហារនៅវៀតណាម អាចកំពុងលាក់ខ្លួន ក្នុងប្រទេសកម្ពុជា។ ព្រោះ​មេ​របស់​ក្រុមឧទ្ទាមនេះ មិនអាចមកពីចិន ឬនៅក្នុងទឹកដីវៀតណាម ឬថៃនោះទេ។ ក្រុមនេះ​មាន​អង្គការចាត់តាំងមួយ​ច្បាស់លាស់ ហើយ​អាចប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ធ្វើសកម្មភាព។

photo_2023-06-16_10-34- (2) - choek sopon

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យសមត្ថកិច្ចកាន់ផ្នែកសន្តិសុខជាតិ ត្រូវយក​ចិត្តទុក​ដាក់​ខ្ពស់ ក្នុងការត្រួតពិនិត្យឲ្យបានច្បាស់ មិនត្រឹមតែខេត្តរតនគិរី និងមណ្ឌលគិរីទេ ខេត្ត​ផ្សេង​​ទៀតដូចជា ក្រចេះ ត្បូងឃ្មុំ ព្រវែង និងកំពង់ចាម ត្រូវតែមានវិធានការ​គ្រប់គ្រង​អ្នក​ធ្វើ​ដំណើរ ដោយសារពួកក្រុមឧទ្ទាមមានខ្សែរយៈរបស់គេ។ សម្តេច​បង្ហាញនូវ​ក្តីកង្វល់ថា ក្រុម​ឧទ្ទាម​ដែលវាយនៅវៀតណាម អាចនឹងជ្រកកោន​ក្រោមស្លាក HCR (អង្គការសិទ្ធិមនុស្ស) នៅ​ទីក្រុងភ្នំពេញ។ សម្តេចប្រកាសបានប្រកាសព្រមានទុកជាមុន ចំពោះអង្គការអន្តរជាតិ ឬអន្តរ​ជាតិ រួមទាំងជនជាតិខ្មែរ ដែលឃុបឃិតនាំក្រុមឧទ្ទាមចូលមកក្រុងភ្នំពេញ ហើយកម្ពុជា​មិន​អនុញ្ញាតជាដាច់ខាត ចំពោះការជ្រកកោនរបស់ក្រុមឧទ្ទាមបាក់ទ័ព ដែលរត់ពីវៀតណាម​ចូល​កម្ពុជា។ នៅពេលកម្ពុជាចាប់បានត្រូវបញ្ជូនទៅកាន់វៀតណាមវិញភ្លាម។

photo_2023-06-16_10-34- (3) - choek sopon

សម្តេចតេជោ ហ៊ុន សែន បាន​​ឲ្យអាជ្ញាធរ​ខេត្តរតនគិរី មណ្ឌលគិរី ត្រួតពិនិត្យតាម​ភូមិ ឲ្យបាន​ជាក់លាក់ ប្រយ័ត្នពួកឧទ្ទាមបាក់ទ័ពមកដេកស៊ីបាយតាមភូមិ នៅទីនោះ ត្រូវធ្វើរឿង​នេះឲ្យ​ច្បាស់។ សម្តេចជឿថា បណ្តាញរបស់វាគឺ ចេញពីកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្ម ចូលទៅ​ក្នុង​ប្រទេស​វៀតណាម ព្រោះរឿងនេះ វាធ្លាប់កើនមានពីមុនមកហើយ រឿងនេះជាស្ថាន​ភាព​ធ្ងន់​ធ្ងរ ដែលសម្តេចត្រូវតែបញ្ជាដាច់ខាត គឺអត់មានការលើកលែងទេ​ ​ហើយ​វិធានការនេះ មិន​មែន​ជាការផ្គាប់ចិត្តវៀតណាមនោះឡើយ​ ទោះបីក្រុមភេរវកម្មនេះ មកពីស្រុកណា ក៏កម្ពុជា​ចាប់បញ្ជូនទៅវិញដែរ។​

គួររំលឹកថា ថ្មីៗនេះ​សារព័ត៌មាន AFP បានចុះផ្សាយថា មានការវាយប្រហា​រទៅលើ​ទីស្នាក់​ការ​ប៉ូលីស​ឃុំចំនួនពីរ គឺឃុំ Ea Tieu និង Ea Ktur នៃស្រុក Cu Kuin ខេត្ត Dak Lak បានកើត​ឡើង​នៅ​ព្រឹកព្រលឹមថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សជាច្រើននាក់រួម​ទាំង​ប៉ូលី​ស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវបានសម្លាប់ និងរងរបួស។ មនុស្ស ៦នាក់ត្រូវ​បាន​ចាប់​ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅខេត្ត Dak Lak៕​

 


ថ្ងៃសុក្រ, 16 ខែមិថុនា 2023 15:44  មានជ័យ