BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថពាសដែកណាតូត្រូវបានបំផ្លាញ! អ៊ុយក្រែន​ស្រែក​យំបន្ទាប់​ពី​ការកំទេច​រថក្រោះណាតូ​ជាងពាក់កណ្តាល ហើយ​អាមេរិក​មិន​ព្រម​បញ្ជូន

ថ្ងៃអង្គារ, 13 ខែមិថុនា 2023 13:31  BeeTube News

 

photo_2023-06-13_13-30-27
 

1. អ៊ុយក្រែន​ស្រែក​យំបន្ទាប់​ពី​បំផ្លា ញ រថក្រោះណាតូ​ជាងពាក់កណ្តាល 

យោងតាមសារព័ត៌មាន Forbes ចុះផ្សាយថ្ងៃទី១១ ខែមិថុនាបានអោយដឹងថា កងវរសេនាតូចវិស្វករនៃកងពលតូចមេកានិចទី33 និងកងពលតូចវាយប្រហារទី47 ដែលជាទម្រង់នាំមុខក្នុងការវាយលុកឆ្នាំ2023របស់អ៊ុយក្រែនបានទទួលរងការបាត់បង់ឧបករណ៍ធុនធ្ងន់នៅក្នុងការវាយលុករបស់ពួកគេនៅភាគខាងត្បូងនៃតំបន់ Mala Tokmachka កាលពីសប្តាហ៍មុន។ ការបាត់បង់យានជំនិះជាច្រើននៅថ្ងៃព្រហស្បតិ៍នេះ មិនមានន័យថាការវាយលុកលើទីតាំងរបស់រុស្ស៊ីនៅជិតតំបន់Mala Tokmachka បានបរាជ័យនោះទេ។ ការពិតទៅការវាយប្រហារនៅផ្នែកជួរមុខលើបន្ទាយរបស់សត្រូវ—គឺជា“ការចូលឈ្លានពាន—ស្ថិតក្នុងចំណោមប្រតិបត្តិការដ៏លំបាកបំផុត និងមានសក្តានុពលបំផុតក្នុងសង្គ្រាមដីគោក។ សូម្បីតែកងទ័ពដែលបំពាក់បរិក្ខារល្អបំផុត និងហ្វឹកហាត់ល្អបំផុតក៏រំពឹងថានឹងបាត់បង់កម្លាំងវាយលុករហូតដល់ពាក់កណ្តាលដែរក្នុងអំឡុងពេលនៃការឈ្លានពានដោយជោគជ័យ។ ដូចដែលវាកើតឡើងកងពលតូចវាយលុកទី47របស់អ៊ុយក្រែនក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍នៃការប្រយុទ្ធដ៏លំបាកបានបោះបង់ចោលយានជំនិះដ៏ល្អបំផុតចំនួន 6គ្រឿង របស់ខ្លួន ដែលជារថក្រោះ Leopard 2Rs ផលិតនៅប្រទេសហ្វាំងឡង់។

c-65
b-70
a-153

2. អ៊ុយក្រែន​ស្នើ​សុំ​អាល្លឺម៉ង់​​រថក្រោះ Leopard 2 បន្ថែម​ទៀត

យោងតាមសារព័ត៌មាន Pravda ចុះផ្សាយថ្ងៃទី១២ ខែមិថុនាបានអោយដឹងថា ដោយពិចារណាលើការខាតបង់លើកដំបូងក្នុងអំឡុងពេលនៃការវាយលុកនេះ លោក Andrii Melnyk អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនកំពុងស្នើសុំរថក្រោះផលិតដោយអាល្លឺម៉ង់បន្ថែមទៀត។ ប្រឆាំងនឹងការបាត់បង់រថក្រោះដំបូងបង្អស់ដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិចដើម្បីចូលរួមក្នុងការប្រយុទ្ធនៅប្រទេសអ៊ុយក្រែន ទីក្រុងKyiv ជាថ្មីម្តងទៀតកំពុងអំពាវនាវឱ្យមានការគាំទ្រកាន់តែខ្លាំងឡើង ជាពិសេសពីប្រទេសអាល្លឺម៉ង់។ លោក Melnyk បាននិយាយថា “កងទ័ពអ៊ុយក្រែន ត្រូវការរថក្រោះប្រយុទ្ធរបស់លោកខាងលិច ជាច្រើនគ្រឿងទៀត រថពាសដែកសំរាប់កងទ័ពថ្មើរជើង និងរថពាសដែកដទៃទៀត”។ នៅក្នុងគំនិតរបស់លោក កងកម្លាំង Bundeswehr របស់  អាល្លឺម៉ង់ មានសមត្ថភាពផ្តល់ច្រើនជាង 18 ភាគដែលបានផ្តល់ពីស្តុករបស់ពួកគេដែលមានច្រើនជាង300។ ចំនួនបច្ចុប្បន្នអាច "កើនឡើងបីដងដោយមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពកងកម្លាំងការពាររបស់អាល្លឺម៉ង់" ទេ។

f-57
e-63
d-70
 

3.  អាមេរិក​មិន​ព្រម​បញ្ជូនរថក្រោះ Abrams ទេ

យោងតាមសារព័ត៌មាន CEPA ចុះផ្សាយថ្ងៃទី១១ ខែមិថុនាបានអោយដឹងថា ឧត្តមសេនីយ៍ឯកលោក Ben Hodges មានប្រសាសន៍ថាមានការប្រយុទ្ធគ្នាកំពុងដំណើរការនៅទូទាំងជួរមុខអ៊ុយក្រែន ប៉ុន្តែពេលវេលាសម្រេចចិត្តនឹងមកដល់នៅពេលដែលយើងឃើញរថពាសដែករាប់រយគ្រឿងបានចូលមកប៉ះនឹងខ្សែប្រយុទ្ធរុស្ស៊ីសិន។ កងវរសេនាតូចរថក្រោះអ៊ុយក្រែនជាធម្មតាមានរថក្រោះ ៣១ គ្រឿង។ កងវរសេនាតូចថ្មើរជើងរថពាសដែកនឹងមានប្រហែលចំនួនស្មើគ្នា។ បន្ថែមលើនេះក៏មានរថពាសដែកសំរាប់ផ្ទុកវិស្វករ ប្រព័ន្ធការពារដែនអាកាស និងភស្តុភារជាដើម។ កងពលតូចរថពាសដែកទំនងជាមានកងវរសេនាតូចរថក្រោះចំនួនបី និងកងវរសេនាតូចថ្មើរជើងមេកានិចមួយឬពីរ។ សរុបមក កងពលតូចពាសដែកមួយនឹងមានរថពាសដែកចំនួន 250 គ្រឿងបូករួមនឹងប្រភេទផ្សេងៗគ្នា។ ប្រសិនបើទីបំផុតរដ្ឋបាលលោក Biden នឹងបន្ធូរបន្ថយ ហើយព្រមផ្តល់មីស៊ីល ATACMS រយៈចម្ងាយខ្លីដែលមានប្រវែង៣០០គីឡូម៉ែត្រពីដីទៅដីដល់អ៊ុយក្រែននោះ នឹងបង្ហាញពីការរួមចំណែកយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលកងកម្លាំងអ៊ុយក្រែនអាចសម្រេចបាននៅលើការប្រយុទ្ធនៅលើដី ដែលជំរុញអោយការវាយបកអាចបង្កើនសក្តានុពលបាន។

i-56
h-58
g-58
 


ថ្ងៃអង្គារ, 13 ខែមិថុនា 2023 13:31  BeeTube News