BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីភ្នាក់ងារជាតិមុខរបរ ​នឹងរៀបចំពិព័រណ៍ការងារ​ ដើម្បីផ្តល់ឱកាសការងារ​៤៥០០​កន្លែង​ដល់​យុវជន​

ថ្ងៃចន្ទ, 12 ខែមិថុនា 2023 17:21  មានជ័យ

54t654544312-11-33-01-0 (1) - choek sopon (1)

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សហ​​ការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រ​ដោយ​អង្គការ​អន្តរ​ជាតិខាងការងារ (ILO ) នឹងរៀបចំ ​“ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ដើម្បី​​ផ្តល់ឱកាស​ការងារសរុបប្រមាណ​៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗប្រមាណ​៣០។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានឲ្យដឹងនារសៀលថ្ងៃទី១២ ខែមិថុនា នេះថា ​ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព​រយៈ នឹងធ្វើឡើង​រយៈពេលពីរថ្ងៃ គឺ​នៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ​២០២៣ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់។ ​

54t654544312-11-33-01-0 (1) - choek sopon

បើតាម​ក្រសួងការងារ ​អ្នកចូលរួម ឬយុវជន នឹង​ទទួលបានទាំងឱកាសការងារ និងគន្លឹះអំពី​ការ​ត្រៀមខ្លួនចូលទីផ្សារការងារពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និង​បទពិសោធន៍ផងដែរ។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចត្រៀម CV ឲ្យ​បាន​​ច្រើន ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត។​ 

ទាក់ទងបញ្ហានេះ កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA បានប្រាប់​អ្ន​ក​សារព័ត៌មានថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់​នូវ​គន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាទៀតផង។ កញ្ញា​បន្ថែម​ថា តាមរយៈការចូលរួមកន្លងមកជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅ​ក្នុងវេទិកា ឬពិព័រណ៍ការងារ ធនាគារ ABA ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយមាន សិស្ស និស្សិត និងយុវជនជាច្រើនបានចូលរួមក្នុងកម្មវីធី ក៏ដូចជាបានដាក់ពាក្យរកការងារ ទាំងការដាក់ពាក្យផ្ទាល់ និងការដាក់តាមប្រព័ន្ធអនឡាញ។

54t654544312-11-33-01-0 (2) - choek sopon

ក្រៅពីទទួលបានឱកាសការងាររាប់ពាន់​កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្ស​ និស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមាន​ការចូល​រួមពី​សំណាក់​វាគ្មិន​ជំនាញជាច្រើនរូបទៀតផង​៕ 

 


ថ្ងៃចន្ទ, 12 ខែមិថុនា 2023 17:21  មានជ័យ