1. រុស្សីទាញបានប្រយោជន៍ភាគច្រើនពីការបំផ្ទុះទំនប់វារីអគ្គិសនីអ៊ុយក្រែន?
យោងតាមសារព័ត៌មាន Financial Times ចុះផ្សាយថ្ងៃទី៦ ខែមិថុនាបានអោយដឹងថា អ្នកវិភាគយោធាមួយចំនួន និងមន្ត្រីអ៊ុយក្រែននិយាយថាពេលវេលានៃការបំផ្ទុះទំនប់វារីអគ្គិសនីគឺគួរឱ្យសង្ស័យណាស់ យ៉ាងណាមិញកត្តាទាំងនេះពិតជាបាននាំផលប្រយោជន៍មួយចំនួនដល់រុស្ស៊ី ដូចជាតាមរយៈការបំផ្លាញផែនការរបស់ទីក្រុង Kyiv លើការវាយប្រហារទៅភាគខាងត្បូង និងការបង្កើនឡើងនូវលទ្ធភាពវាយលុកឆ្ពោះទៅទិសខាងកើតដែលទីក្រុងម៉ូស្គូអាចផ្តោតលើសំខាន់។ លោក Mykhailo Podolyak ទីប្រឹក្សាកំពូលរបស់លោក Zelenskyy បាននិយាយថា "គោលបំណងរបស់ពួកគេអាចមើលឃើញបានយ៉ាងជាក់ស្តែងគឺថាដើម្បីបង្កើតឧបសគ្គដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតែម្តងដើម្បីឆ្ពោះទៅមុខបាន" ។ លោក Pavel Luzin អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tufts បាននិយាយថា ការពាក់ព័ន្ធរបស់រុស្ស៊ីបានចង្អុលបង្ហាញពីការភ័យខ្លាចរបស់ពួកគេចំពោះការវាយបករបស់អ៊ុយក្រែននាពេលខាងមុខ។ លោកបានបន្តថាការសាងសង់ទំនប់នេះគឺអាចត្រូវបំផ្ទុះបានចេញតែពីខាងក្នុងប៉ុណ្ណោះ ដោយកាំភ្លើងធំមិនអាចវាយប្រហារវាអោយខូចខាតបានទេ។ លោក Luzin បានបន្តថា “ពួកគេបានចំណាយពេលពេញមួយខែឧសភា ដើម្បីព្យាយាមបញ្ឈប់ការវាយប្រហារដោយប្រើប្រាស់កាំជ្រួចមីស៊ីលជាច្រើនតែវាមិនដំណើរការ ដូច្នេះពួកគេក៏បានសម្រេចចិត្តបំផ្ទុះស្ថានីយថាមពលមួយតែម្តង»។ លោកបានបន្ថែមថា ប៉ុន្តែទីតាំងរបស់រុស្ស៊ីទំនងជាទទួលរងផលប៉ះពាល់ខ្លាំងជាងអ៊ុយក្រែនក្នុងរយៈពេលយូរជាងនេះ។ ដោយ"ទឹកនឹងហូរចេញទៅក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយវាជាទីតាំងរបស់រុស្ស៊ីនៅច្រាំងខាងឆ្វេងដែលនឹងត្រូវលិចជោរជន់"។
2. សមយុទ្ធបាល់ទិកឆ្នាំ 2023 នឹងចាប់ផ្តើមនៅសមុទ្របាល់ទិក
យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលអាមេរិចស្តីពីកងទ័ពជើងទឹកអាមេរិចចុះផ្សាយថ្ងៃទី៤ ខែមិថុនាបានអោយដឹងថា សម្ព័ន្ធមិត្តណាតូចំនួន 19 ប្រទេសដៃគូរបស់ណាតូមួយ នាវាចំនួន50គ្រឿង យន្តហោះជាង45គ្រឿង និងបុគ្គលិកប្រមាណ6,000នាក់បានចាប់ផ្ដើមប្រតិបត្តិការបាល់ទិកលើកទី52 ឆ្នាំ2023 ដែលហៅកាត់ថា(BALTOPS 23) នៅថ្ងៃទី៤ ខែមិថុនានេះនៅទីក្រុង Tallinn ប្រទេស Estonia។ សមយុទ្ធប្រចាំឆ្នាំដែលផ្តោតលើដែនសមុទ្រជាចម្បងនៅក្នុងតំបន់បាល់ទិកនេះគឺធ្វើឡើងនៅថ្ងៃទី4-16ខែមិថុនា និងផ្តល់ឱកាសបណ្តុះបណ្តាលពិសេសមួយដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរួមគ្នាមួយដែលមានសារៈសំខាន់ក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខនៅសមុទ្របាល់ទិក។ ប្រទេសដែលចូលរួមរួមមាន បែលហ្សិក កាណាដា ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ឡាតវី លីទុយអានី ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី អេស្ប៉ាញ ស៊ុយអែត ទួរគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ជាការកត់សម្គាល់ផងដែរទោះបីជាហ្វាំងឡង់បានចូលរួមជាប្រចាំនៅក្នុងសមយុទ្ធជាច្រើនកន្លងមកក៏ដោយ តែឆ្នាំនេះជាលើកដំបូងហើយដែលហ្វាំងឡង់នឹងចូលរួមក្នុងសមយុទ្ធមួយនេះក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពណាតូ។
3. តាមបញ្ជាអាមេរិក អ៊ុយក្រែនបិទការវាយប្រហារថ្ងៃរំលឹកខួបលើរុស្ស៊ី
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៤ ខែមេសាបានអោយដឹងថាប្រធានផ្នែកចារកម្មយោធារបស់ទីក្រុង Kyiv គឺលោក Kyrylo Budanov បានគ្រោងធ្វើការវាយប្រហារយ៉ាងដិតដល់នៅពីក្រោយខ្សែការពាររបស់សត្រូវ ដែលធ្វើអោយមន្រ្តីនៅទីក្រុងវ៉ាស៊ីនតោនមានកង្វល់។ កាលពីខែកុម្ភៈ ជាមួយនឹងខួបលើកទីមួយនៃការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនបានកន្លងទៅរយៈពេលប៉ុន្មានថ្ងៃ មន្ត្រីនៅទីក្រុងKyiv បានមមាញឹកជាមួយនឹងការរៀបចំផែនកវាយប្រហារទីក្រុងម៉ូស្គូវិញ។លោកឧត្តមសេនីយ Kyrylo Budanov ដែលជាប្រធាននាយកដ្ឋានចារកម្មយោធាអ៊ុយក្រែនហៅថា HUR បានណែនាំអោយមន្ត្រីម្នាក់របស់លោក"ត្រៀមខ្លួនសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី24ខែកុម្ភៈ...ដោយប្រើនូវអ្វីគ្រប់យ៉ាងដែលអង្គភាព HUR មាន" នេះបើយោងតាមចំណាត់ថ្នាក់របាយការណ៍ពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី 22 ខែកុម្ភៈ នៅមុនថ្ងៃគម្រប់ខួបនៃការវាយលុករបស់រុស្ស៊ីរយៈពេល២ថ្ងៃ CIA បានបញ្ចេញរបាយការណ៍ថ្មីមួយឡើងថា៖ អង្គភាព HUR "បានយល់ព្រមតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោនហើយ ថានឹងពន្យារពេលចូលវាយប្រហារ" លើទីក្រុងម៉ូស្គូ។ មន្ត្រីអាមេរិក និងអឺរ៉ុបបានសម្តែងការកោតសរសើរចំពោះលោក Budanov ជាលក្ខណៈឯកជន។ ប៉ុន្តែពួកគេក៏និយាយថាភាពក្លាហានរបស់លោកជួនកាលក៏ធ្វើឱ្យពួកគេភ័យផងដែរ។