BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនវាយបកប្រឆាំងនឹងរុស្ស៊ី,គុយបានឹងដាក់មូលដ្ឋានចារកម្មចិនផ្តោតសំខាន់លើអាមេរិច, រុស្ស៊ីអាចកំណត់គោលដៅបន្ទាប់លើរោងចក្រ

ថ្ងៃសុក្រ, 09 ខែមិថុនា 2023 10:53  BeeTube News

photo_2023-06-09_10-50-49
 

1. អ៊ុយក្រែនបើកការវាយបកប្រឆាំងនឹងរុស្ស៊ី

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី៩ ខែមិថុនាបានអោយដឹងថា យោធាអ៊ុយក្រែនបានចាប់ផ្តើមការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ីហើយ ដោយទាហាន​អ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​លុក​របស់​ពួក​គេ​ទៅលើ​ទីតាំងជួរ​មុខ​ស្ថិតនៅតំបន់ភាគ​អាគ្នេយ៍នៃ​ប្រទេស​នេះ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមទម្លុះខ្សែការពារកងទ័ពរុស្ស៊ី នៅក្នុងតំបន់ Zaporizhzhia ដោយប្រើកងទ័ពរហូតទៅដល់ ១៥០០នាក់ និងរថពាសដែក ១៥០ គ្រឿង។ គួរបញ្ជាក់ផងដែរថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2022 ជាមួយនឹងការវាយប្រហារយ៉ាងឆាប់រហ័សរបស់រុស្ស៊ីទៅលើទីក្រុង Kyiv និងនៅភាគខាងកើត។ ឈានចូលមកដល់រដូវផ្ការីក កងទ័ពរុស្ស៊ីបានដកថយពីរាជធានី ហើយផ្តោតការខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញនៅភាគខាងត្បូង និងខាងកើត។ ការវាយបកដំបូងរបស់អ៊ុយក្រែនគឺនៅរដូវស្លឹកឈើជ្រុះ ដោយដណ្តើមបានទឹកដីជុំវិញ តំបន់ Kherson និងKupiansk។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ដើម្បីទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ជុំវិញទីក្រុង Bakhmut ដែលត្រូវបានបំផ្លិចបំផ្លាញខូចខាត និងទីកន្លែងផ្សេងទៀត។ កត់សម្គាល់ថាទាំង​សងខាង​មិន​បាន​ដំណើរការចូលវិវឌ្ឍន៍​លើ​ទឹកដី​ដ៏​សំខាន់​ណាមួយ​ឡើយ។

d-66
c-61
b-66
a-149
 

2. គុយបា​នឹង​ដាក់មូលដ្ឋានស្ថានីយចារកម្ម​ចិន​​ផ្តោតលើ​អាមេរិក

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៨ ខែមិថុនាបានអោយដឹងថា ​កាសែត Wall Street Journal បានរាយការណ៍ថាប្រទេសចិនបានឈានដល់កិច្ចព្រមព្រៀងសម្ងាត់ជាមួយគុយបាដើម្បីបង្កើតមូលដ្ឋានស្ថានីយឈ្លបស្តាប់អេឡិចត្រូនិចនៅលើកោះដែលមានចម្ងាយប្រហែល160 គីឡូម៉ែត្រពីរដ្ឋផ្លរីដា ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក និងគុយបាបានចោលការសង្ស័យយ៉ាងខ្លាំងលើរបាយការណ៍នេះ។ កាសែតនេះបានរាយការណ៍ថាការដំឡើងចារកម្មបែបនេះនឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលបានទិន្នន័យបណ្តាញទំនាក់ទំនងអេឡិចត្រូនិកពីតំបន់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទ័ពអាមេរិកជាច្រើន ក៏ដូចជាដើម្បីតាមដានចរាចរណ៍កប៉ាល់ផងដែរ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានលើកឡើងថា“យើង​បាន​ឃើញ​របាយការណ៍​នេះហើយ វាមិនជាក់លាក់នោះទេ”។ លោកបាននិយាយថា សហរដ្ឋអាមេរិកមាន"ក្តីបារម្ភ"អំពីទំនាក់ទំនងរបស់ចិនជាមួយគុយបានេះ ហើយក៏បានកំពុងតាមដានយ៉ាងដិតដល់រហូតមក។ គួរបញ្ជាក់ផងដែរថា វិបត្តិ​មីស៊ីល​នៅគុយបា​ក្នុង​ឆ្នាំ​១៩៦២​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ក្រុង​មូស្គូ​ចបាន​ដាក់​អាវុធ​នុយក្លេអ៊ែរ​របស់ពួកគេ​នៅ​លើ​កោះមួយនេះ។ ថ្វីបើមីស៊ីលនេះត្រូវបានដកចេញទាន់ពេលវេលា តែវាក៏ជាដំណាក់កាលចាប់ផ្តើមដែលធ្វើអោយសហរដ្ឋអាមេរិក និងសហភាពសូវៀត ខិតជិតបំផុតក្នុងការប្រឈមមុខដាក់គ្នានឹងប្រើប្រាស់នុយក្លេអ៊ែ។

g-54
f-53
e-59
 

3. រុស្ស៊ី​អាច​កំណត់​គោលដៅ​លើរោងចក្រ​នុយក្លេអ៊ែរបន្ទាប់ពី​ការ​វាយប្រហារទំនប់ទឹក

យោងតាមសារព័ត៌មាន The Times ចុះផ្សាយថ្ងៃទី៦ ខែមិថុនាបានអោយដឹងថា អ៊ុយក្រែន​បាន​ព្រមាន​បន្ទាប់ពី​ខ្លួន​បាន​ចោទប្រកាន់​វិមានក្រឹមឡាំង​ថា​បាន​បំផ្ទុះ​ទំនប់​ទឹកដើម្បីបញ្ជូន​​ទឹក​ជោរជន់ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ខ្មៅថារុស្ស៊ីអាចនឹងកំនត់គោលដៅវាយប្រហារបន្ទាប់លើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។  លោក Oleksiy Danilov មន្ត្រីសន្តិសុខកំពូលរបស់ប្រធានាធិបតីលោក Zelensky បានប្រាប់កាសែត The Times ថា"ពិភពលោកទាំងមូល"គួរតែមានការព្រួយបារម្ភចំពោះសកម្មភាពដែលទីក្រុងម៉ូស្គូធ្វើដោយគ្មានការប្រុងប្រយ័ត្ន ដោយហៅការបំផ្លិចបំផ្លាញលើស្ថានីយ៍វារីអគ្គីសនីនេះថាជា "ដំណាក់កាលថ្មីជាមូលដ្ឋាននៃការឈ្លានពានរបស់រុស្ស៊ី" ។ លោក Danilov បាននិយាយបន្ទាប់ពីកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែនថា "វាគឺជាការពិតដែលអាចមានគ្រឿងផ្ទុះនៅឯរោងចក្រ Zaporizhzhia។ ចាប់តាំងពីលោកពូទីនអាចបង្កអោយរោងចក្រវារីអគ្គិសនីផ្ទុះឡើងបានតាមការទាមទាររបស់លោកហើយ បានសេចក្តីថាលោកបានត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាង។

k-40
j-41
i-52
h-54
 


ថ្ងៃសុក្រ, 09 ខែមិថុនា 2023 10:53  BeeTube News