BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គម្រោង​ផ្លូវល្បឿនលឿន​​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោង​ចំណាយ​​​១០​លាន​ដុល្លារ​ក្នុង១គីឡូម៉ែត្រ​

ថ្ងៃពុធ, 07 ខែមិថុនា 2023 17:07  មានជ័យ

6-07-15-26-54-2 (3) - choek sopon

គម្រោង​សាងសង់ផ្លូវល្បឿនលឿន​​ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបាន​បាន​ចុះហត្ថលេខា​ផ្តើម​សិក្សា​ហើយនារសៀល​ថ្ងៃទី០៧  ខែមិថុនា​ ឆ្នាំ២០២៣នេះ ​ជាមួយ​​តំណាង​ក្រុមហ៊ុន​សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និង​​ដឹក​ជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ដែលចូលរួម​ក្នុងពិធីនោះ​បានឱ្យដឹង​ថា គម្រោង​សាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នេះ ត្រូវបាន​ចែកចែញជា​២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញទៅខេត្តសៀមរាប មានប្រវែងប្រមាណ​២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មាន​ប្រវែង​១៥០គីឡូម៉ែត្រ ហើយផ្លូវនេះ ​ចំណាយ​ជាមធ្យមអាច​​១០លានដុល្លារ ក្នុង១គីឡូ​ម៉ែត្រ​​។

6-07-15-26-54-2 (1) - choek sopon

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ការចុះហត្ថលេខាលើកិច្ចព្រ​មព្រៀង​នេះ គឺ​ដើម្បីផ្តល់ពេលវេលាបន្ថែមឱ្យ​ក្រុមហ៊ុន CRBC បានសិក្សាលម្អិត​បន្ថែមទៀត​ពីការ​ធ្វើ​ផ្លូវ​មួយខ្សែនេះ ឱ្យបានកាន់តែល្អប្រសើ​រឡើង ហើយបើតាម​ក្រុមហ៊ុន​ ការសិក្សា​ត្រូវការ​ពេល​វេលាត្រឹមតែ​៦ខែប៉ុណ្ណោះ​ ដើម្បីសិក្សាលម្អិត។

បើតាមលោក​រដ្ឋមន្ត្រី​ គម្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែនេះ មានប្រវែង​សរុ​ប​ប្រមាណ​៤០០គីឡូម៉ែត្រនេះ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ​៤ពាន់​លាន​ដុល្លារ​អាមេរិក​។

6-07-15-26-54-2 (2) - choek sopon

គួររំលឹក​ថា  គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹង​ក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែល​កំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវ​បាន​បើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ យោងតាម​គំរូប្លង់​សិក្សា​ដោយ​ក្រុមហ៊ុនចិន ដែលធ្លាប់បង្ហាញ​កន្លងទៅ គម្រោងផ្លូវល្បឿនលឿនទី៣​នេះ នឹង​ត្រូវ​ឆ្លង​កាត់រាជធានី ខេត្ត ចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដ​សៀមរាប និងបន្ទាយមានជ័យ។

មានប្រសាសន៏នៅក្នុងពិធី​បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នា​ព្រឹក​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន ​​បាន​អះអាងថា ​ផ្លូវល្បឿន​លឿន​ទៅ​សៀមរាប និង​ប៉ោយប៉ែតនេះ ​នឹង​កើតមុនពេលសម្តេច​ស្លាប់ បើទោះបីជា​សម្តេច​មិនធ្វើ​នាយក​រដ្ឋមន្ត្រី​ក៏ដោយ ប៉ុន្តែសម្តេចនឹង​មានឱកាស ដើម្បី​មើលកូនចៅគណបក្សប្រជាជនកម្ពុជា ​ដឹក​នាំ​​ ហើយ​ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគាត់​ដឹកនាំ​ឲ្យបានល្អ៕

 


ថ្ងៃពុធ, 07 ខែមិថុនា 2023 17:07  មានជ័យ