BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សេចក្ដីព្រាង​​វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ​ ត្រូវបាន​​រដ្ឋមន្រ្តីក្រសួង​មហា​ផ្ទៃ​ដឹកនាំកិច្ចប្រជុំ​ឆ្លងកាលពីព្រឹកមិញ​

ថ្ងៃអង្គារ, 06 ខែមិថុនា 2023 15:24  មានជ័យ

IMG_20220829_070603_836-10 (6) - choek sopon (1)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃ​អង្គារ ​ទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅ ស្ដីពី​ការកសាងចលនាប្រជាការពារ ដែលកិច្ចប្រជុំនេះ ធ្វើឡើង​នៅទីស្ដីការ​ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធយ៉ាងច្រើន​។

IMG_20220829_070603_836-10 (5) - choek sopon

​មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​នោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ​ប្រជា​ការពារ​ត្រូវបាន​រៀបចំ​តាំងពីឆ្នាំ១៩៩៩ ហើយរហូតដល់ពេលនេះ កម្លាំងប្រជាការពារ​កាន់តែ​ចូលរួម​បានយ៉ាងសកម្ម​ក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូល​ដ្ឋាន​ជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ សម្ដេច​បានរម្លឹកថា នៅឆ្នាំ២០១៣ កម្លាំងប្រជា​ការពារក៏បានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ ហើយនៅក្នុង​ការបោះ​ឆ្នោត​ឃុំ សង្កាត់ឆ្នាំ២០២២ ក៏បានរួមចំណែកការពារសន្តិសុខបោះឆ្នោត បានយ៉ាងល្អ​ប្រសើរ​ផងដែរ។

IMG_20220829_070603_836-10 (3) - choek sopon

សម្ដេច​បានវាយតម្លៃថា រហូតមកដល់ពេលនេះ ទោះបីយន្តការពាក់ព័ន្ធនឹងការគ្រប់​គ្រង និង​ពង្រឹងកម្លាំងប្រជាការពារនៅមិនទាន់មានភាពជាក់លាក់ ប៉ុន្តែឆ្លង​កាត់បទ​ពិសោធអនុវត្ត កម្លាំង​ប្រជាការពារបានទទួលការគាំទ្រពី​ប្រជាពលរដ្ឋ និងទទួលបានការជួយជ្រោមជ្រែង ពី​រដ្ឋ​បាលមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធផងដែរ។ សម្ដេចបញ្ជាក់ថា ផ្ដើមចេញ​ពីចំណុច​វិជ្ជមាន​ជាច្រើន​ សម្ដេច​​​​បាន​ចាត់តាំងឱ្យ​រៀបចំ​សិក្សាអំពីវិធានការទូទៅ ស្ដីពី​ការកសាង​កម្លាំង​ប្រជា​ការពារ រហូតឈានដល់ការ​បើកកិច្ចប្រជុំពិនិត្យពីភាក្សានៅថ្ងៃនេះ។

IMG_20220829_070603_836-10 (2) - choek sopon

របាយការណ៍​របស់លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចលនា​ប្រជា​ការ​ពារ​ត្រូវបានក្រសួងមហាផ្ទៃ រៀបចំឡើងតាមរយៈ​គម្រោងចាត់តាំង​ចលនា​ការពារ​សន្តិសុខមាតុភូមិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការ​រលំ​រលាយ​ទាំងស្រុង​អង្គការ​ចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ​នាំមក​នូវសន្តិភាពពេញលេ​ញ​ជូន​មាតុភូមិកម្ពុជាកាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួច​ផ្តើម​ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

IMG_20220829_070603_836-10 (9) - choek sopon

យោងតាមសេចក្ដីព្រាង ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរ​កម្លាំង​ប្រជា​ពលរដ្ឋ​ទាំង​មូលចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ​ទូទាំងប្រទេស ធ្វើឱ្យ​ប្រជាពល​រដ្ឋ​រស់នៅប្រកបដោយ​សុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។ ចលនាប្រជា​ការពារ គឺជា​ចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់​ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួម​ចំណែក​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់​ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្រប​សម្រួល​របស់អាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ច។ 

IMG_20220829_070603_836-10 (10) - choek sopon

សេចក្ដីព្រាងក៏បានបញ្ជាក់ដែរថា ចលនាប្រជាការពារពុំមែនជាអង្គការចាត់តាំងរបស់កម្លាំង​ប្រដាប់អាវុធ ឬអង្គការចាត់តាំងណា មួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការ​កំណត់​​ក្របខ័ណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំង ឯកភាពនោះទេ។ ការចងក្រង​កម្លាំង​ប្រជាការពារ គឺអាស្រ័យទៅតាមឆន្ទៈរបស់អ្នកចូលរួម និងផ្អែកតាមស្ថាន ភាពជាក់ស្ដែងនៃ​លក្ខណៈ​ភូមិសាស្ត្រ និងប្រជាសាស្ត្រ ហើយប្រជាការពារគឺជាប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកអង្គការ សមាគមនានាគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាព ក្នុងចលនាប្រជាការពារនៅមូលដ្ឋាន។ 

IMG_20220829_070603_836-10 (4) - choek sopon

សូមបញ្ជាក់ថា ប្រជាការពារមិនទទួលបានប្រាក់បៀវត្សដូចក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឬកង​កម្លាំងប្រដាប់អាវុធ នោះទេ។ ការទ្រទ្រង់សកម្មភាពចលនា​ប្រជាការពារ​អាស្រ័យ​ដោយការ​ឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកា របស់អាជ្ញាធរមូលដ្ឋាន ក្នុងដែនសមត្ថកិច្ច វិស័យឯកជន ប្រជា​ពលរដ្ឋ សប្បុរសជន និងក្រុមការងាររាជរដ្ឋា​ភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ នេះបើតាមសេចក្ដីព្រាងដែលក៏បានកំណត់អំពី​ការកសាង និង​ចាត់​តាំងកម្លាំងប្រជាការពារ និងការៀបចំយន្តការដឹកនាំ​គ្រប់គ្រងចលនាប្រជាការពារ​៕​

 


ថ្ងៃអង្គារ, 06 ខែមិថុនា 2023 15:24  មានជ័យ