BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមរុស្ស៊ីគាំទ្រអ៊ុយក្រែនប្រគល់អ្នកទោស,នាវាចម្បាំងចិនឆ្លងកាត់ដោយអសុវត្ថិភាព, ទាហានអ៊ីស្រាអែល៣នាក់ស្លាប់ក្នុងហេតុការណ៍ឆ្លងព្រំដែន

ថ្ងៃចន្ទ, 05 ខែមិថុនា 2023 15:10  BeeTube News
  1. ក្រុមភាគីរុស្ស៊ីគាំទ្រអ៊ុយក្រែនគ្រោងនឹងប្រគល់អ្នកទោសទៅកាន់ទីក្រុងគៀវ

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៤​​​ ខែមិថុនាបានអោយដឹងថា ក្រុម​ភាគីរុស្ស៊ីគាំទ្រ​អ៊ុយក្រែន​​បាន​និយាយ​ថាខ្លួន​បាន​ចាប់​ទាហាន​ជា​ច្រើន​នាក់​អំឡុង​ពេល​វាយឆ្មក់​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ហើយ​នឹង​ប្រគល់​ពួកគេ​ទៅអោយ​អាជ្ញាធរ​អ៊ុយក្រែន។

អង្គភាពស្ម័គ្រចិត្តរុស្ស៊ីបានធ្វើការអះអាងនៅក្នុងវិដេអូសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ Telegram កាលពីថ្ងៃអាទិត្យបន្ទាប់ពីការវាយឆ្មក់ចូលទៅក្នុងតំបន់ Belgorod របស់រុស្ស៊ី។

កងកម្លាំងនេះរួមជាមួយនឹងយុទ្ធជនមកពីក្រុមសេរីភាពនៃកងពលរុស្ស៊ីហៅថា Freedom of Russia Legion បានអះអាងឡើងទំនួលខុសត្រូវរបស់ពួកគេចំពោះការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី។

ក្នុងវីដេអូឃ្លីបរយៈពេល១នាទីនិង២៦វិនាទីនេះ បានបង្ហាញពីទិដ្ឋភាពដែលទាហានរុស្ស៊ី ប្រមាណជាង១០នាក់ត្រូវបានចាប់ខ្លួន ដោយមានពីរនាក់កំពុងសំរាកនៅលើគ្រែមន្ទីរពេទ្យ។

មុននេះអភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានយល់ព្រមជួបក្រុមកងកម្លាំងនេះ ប្រសិនបើទាហានរបស់ពួកគេនៅមានជីវិត។ ប៉ុន្តែសមាជិកនៃក្រុមកងកម្លាំងស្មគ្រ័ចិត្តនេះបានអោយដឹងតាមរយៈវីដេអូថាលោក Gladkov មិនបានបង្ហាញខ្លួនតាមពេលវេលាកំណត់នោះទេ។

សមាជិកម្នាក់បាននិយាយថា“យើង​បាន​សម្រេច​ជោគ​វាសនា​របស់​អ្នក​ទាំង​នេះ​រួច​ហើយ។ ពួកគេនឹងត្រូវបញ្ជូនទៅកាន់ភាគីអ៊ុយក្រែនសម្រាប់ប្រតិបត្តិការដោះដូរ។

ជាទូទៅអ៊ុយក្រែន និងរុស្ស៊ីតែងតែបានអនុវត្តការដោះដូរអ្នកទោសជាប្រចាំ។

65ce3525f24b9fc0a145f40104d6806d

 

  1. នាវា​ចម្បាំង​ចិន​ឆ្លងកាត់ដោយអ​សុវត្ថិភាព​ជិត​នាវា​ពិឃាតអាមេរិច​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា មន្ត្រីយោធាអាមេរិកបាននិយាយថា នាវាចម្បាំងចិនមួយគ្រឿងបានចូលមកក្នុងចម្ងាយ 137 ម៉ែត្រពីនាវាពិឃាតអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់ដោយក្នុង "លក្ខណៈមិនមានសុវត្ថិភាព" ខណៈដែលចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះ "ការបង្កគ្រោះថ្នាក់ដោយចេតនា" នៅក្នុងតំបន់។

កងទ័ពជើងទឹកអាមេរិក និងកាណាដាកាលពីថ្ងៃសៅរ៍បានកំពុងធ្វើសមយុទ្ធរួមគ្នាមួយនៅច្រកសមុទ្រដែលបំបែកកោះតៃវ៉ាន់ និងចិននៅពេលដែលកប៉ាល់ចិនបានកាត់ពីមុខនាវាពិឃាតមីស៊ីលដឹកនាំរបស់អាមេរិក Chung-Hoon បង្ខំឱ្យវាបន្ថយល្បឿនដើម្បីចៀសវាងការប៉ះទង្គិច នេះ​បើតាម​បញ្ជាការដ្ឋាន​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​អាមេរិក​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​។

យោធារបស់ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក និងកាណាដាពីបទ "បង្កហានិភ័យដោយចេតនា"បន្ទាប់ពីកងនាវាចររបស់ប្រទេសទាំងពីរនេះបានរៀបចំប្រតិបត្តិការសមយុទ្ធរួមគ្នាដ៏កម្រមួយឆ្លងកាត់នៅលើច្រកសមុទ្រតៃវ៉ាន់ដែលជាចំនុចគោលដៅកំពុងរសើបនេះ។

CUTNJ2T3K5ONJIJBBCSLARWZ34

 

  1. ឃាតករ​ទាហាន​អ៊ីស្រាអែល​បី​នាក់​គឺ​ជា​ប៉ូលិស​ព្រំដែន​អេហ្ស៊ីប

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៤ ខែមិថុនាបានអោយដឹងថា បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់​ទាហាន​អ៊ីស្រាអែល​បី​នាក់​ក្នុង​ឧប្បត្តិហេតុ​ដ៏កម្រ​មួយ​នៅ​ព្រំដែន​ស៊ីណៃ​និងអេហ្ស៊ីប ត្រូវ​បាន​យោធា​អ៊ីស្រាអែល​កំណត់​ថា​ជា​សមាជិក​ប៉ូលិស​ព្រំដែន​អេហ្ស៊ីប។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ជនវាយប្រហារដែលមិនបញ្ចេញឈ្មោះបានចូលទៅក្នុងទឹកដីអ៊ីស្រាអែលតាមរយៈច្រកឆ្លងកាត់អាសន្ននៅតាមរបងព្រំដែន ដែលត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យកងកម្លាំងការពារអ៊ីស្រាអ៊ែល IDF អាចចូលទៅកាន់ឧបទ្វីប Sinai សេសសល់បាន ដែលជាកន្លែងរត់ពន្ធកាំភ្លើង និងគ្រឿងញៀន និងមានសម្មភាពភាពរបស់ក្រុមភេរវករដូចជារដ្ឋអ៊ីស្លាម។

អ៊ីស្រាអែលបានច្រានចោលការអះអាងរបស់អេហ្ស៊ីបដែលថាសមាជិកនៃកងកម្លាំងសន្តិសុខរបស់ប្រទេសនេះកំពុងដេញអ្នករត់ពន្ធគ្រឿងញៀនឆ្លងកាត់របងសន្តិសុខ ដែលបណ្តាលអោយ "ការបាញ់ប្រហារគ្នា" បានកើតឡើង។

កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយថា ខ្លួនបានរឹបអូសគ្រឿងញៀន និងទំនិញខុសច្បាប់ដែលមានតម្លៃ 1.5 លានដុល្លា នៅតាមព្រំដែនកាលពីម៉ោងប្រហែល 2 ទៀបភ្លឺម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនមានករណីទំនាក់ទំនងគ្នាណាមួយរវាងប្រតិបត្តិការនេះ និងការវាយប្រហារនៅពេលក្រោយនោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការសម្លាប់នេះថាជាការវាយប្រហារភេរវកម្ម។

230604005040-02-egypt-israel-border-clash-060323





 

 

 


ថ្ងៃចន្ទ, 05 ខែមិថុនា 2023 15:10  BeeTube News