BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​កម្ពុជាផ្តល់ជំនួយមនុស្សធម៌៣០ម៉ឺនដុល្លារអាមេរិកដល់​មីយ៉ាន់ម៉ា ដែល​រង​គ្រោះ​មហន្តរាយ​ព្យុះស៊ីក្លូន​

ថ្ងៃសុក្រ, 02 ខែមិថុនា 2023 14:18  មានជ័យ

 

 aaaaaaa

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌នូវទឹកប្រាក់ចំនួន​៣០ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយគាំទ្រ​ដល់កិច្ចខិតខំប្រឹងប្រែង​​របស់​​មីយ៉ាន់ម៉ា ​ក្នុង​ការ​ដោះស្រាយ​ផលប៉ះពាល់​នៃ​គ្រោះ​មហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែល​បានបង្កនូវ​សោកនាដកម្ម​បាត់បង់​អាយុជីវិត​មនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុងរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា។

ពិធីប្រគល់ និងទទួលជំនួយនេះ បាន​ធ្វើនៅព្រឹក​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីស្តី​ការ​ក្រសួង​ការបរទេសកម្ពុជា ​ក្រោម​វត្តមាន​លោក អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃ​សាធារ​ណរដ្ឋ​សហភាពមីយ៉ាន់ម៉ា​ប្រចាំ​កម្ពុជា និងលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃក្រ​សួង​​ការបរ​ទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ថ្លែងនៅក្នុងពិធីនោះ លោក​​បណ្ឌិត ញឹម ខេមរា ​បាន​​​​ចូល​​​រួម​​រំលែក​ទុក្ខ​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត​ចំពោះ​​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយ​សង្ឃឹមថា មីយ៉ាន់ម៉ា នឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។ លោក​បន្ត​ថា កាយវិការ​សប្បុរសធម៌​ខាង​លើ​ឆ្លុះ​បញ្ចាំងពីគុណតម្លៃ​នៃមនុស្សជាតិ ព្រម​ទាំង​ចំណង​មិត្តភាព និងសាមគ្គីភាពរបស់​កម្ពុជា ជាមួយសាធារ​ណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុង​ស្ថិត​ក្នុងស្ថានភាពដ៏លំបាក​សំដៅរួមចំណែកជួយ​សម្រួលដល់​ដំណើរការស្តា​ប្រទេស​ឡើង​វិញ។​ សូមបញ្ជាក់ថា ​​កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ប្រទេសមីយ៉ាន់ម៉ា បានទទួល​​រង​គ្រោះ​​​​មហន្តរាយ​ព្យុះស៊ីក្លូន ​ Mocha​ ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ហើយ​​​​បាន​បំផ្លាញ​​ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ​គិត​ត្រឹម​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២៣ ​ចំនួនអ្នកស្លាប់​បាន​កើនឡើងដល់ជាង​១៤០នាក់ នេះបើតាមការផ្សាយរបស់​​ក្រុម​​ការងារ​​ព័ត៌មាន​នៃក្រុម​ប្រឹក្សា​រដ្ឋ​បាលរដ្ឋមីយ៉ាន់ម៉ា ហៅកាត់ថា (SAC)។​ របាយការណ៏​ របស់​ក្រុម​ប្រឹក្សា​រដ្ឋ​បាលរដ្ឋមីយ៉ាន់ម៉ាបានឲ្យដឹងថា ​ព្យុះស៊ីក្លូន Mocha បាន​បំផ្លាញ​ផ្ទះ​ចំនួន១៨៣.០២៤ខ្នង អគារ​សាសនាចំនួន១.៧១១ខ្នង វត្ត​ចំនួន​៥៩ សាលារៀន​ចំនួន​​១.៣៩៧ មន្ទីរពេទ្យ ឬគ្លីនិកចំនួន២២៧កន្លែង អគារទូរគមនា​គមន៍​ចំនួន១១ បង្គោល​ភ្លើង​ចំនួន១១៩ដើម អាកាសយានដ្ឋានចំនួន២ និងអគារមន្ទីរចំនួន៣៤០​។ ផ្ទាំងពាណិជ្ជកម្ម​​តំបន់ និង​រដ្ឋ​​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ Mocha រួមមាន៖ រ៉ាឃីន អៃយ៉ារ​វ៉ាឌី បាហ្គោ រ៉ង​ហ្គូន ម៉ាវ៉េ សាយហ្គាង ឈិន ម៉ាន់ដាឡៃ ម៉ន សាន និងតំបន់ក្រុម​ប្រឹក្សាណៃពិដោរ​ផងដែរ​​៕

photo_2023-06-02_11-34- (8) - choek sopon
photo_2023-06-02_11-34- (7) - choek sopon
photo_2023-06-02_11-34- (6) - choek sopon
photo_2023-06-02_11-34- (5) - choek sopon
photo_2023-06-02_11-34- (3) - choek sopon
photo_2023-06-02_11-34- (2) - choek sopon
photo_2023-06-02_11-34- (1) - choek sopon
 

 


ថ្ងៃសុក្រ, 02 ខែមិថុនា 2023 14:18  មានជ័យ