BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនុយក្លេអ៊ែរចិន និងអារ៉ាប់រួម, មូលដ្ឋានយោធាចិនបន្តសាងសង់វិញនៅអារ៉ាប់រួម,ពាណិជ្ជកររុស្ស៊ីដែលអាមេរិចចង់បានគេចខ្លួនពីអ៊ីតាលី

ថ្ងៃព្រហស្បតិ៍, 01 ខែមិថុនា 2023 16:22  BeeTube News

2023-06-01 16.21.13

 

  1. កិច្ចព្រមព្រៀងនុយក្លេអ៊ែរចិន-អារ៉ាប់រួមផ្តល់សញ្ញាវិវឌ្ឍន៍នៃទំនាក់ទំនងថាមពល

យោងតាមសារព័ត៌មាន AL Monitor ចុះផ្សាយថ្ងៃទី១១ ខែឧសភាបានអោយដឹងថា សហព័ន្ធអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបីជាមួយអង្គភាពថាមពលនុយក្លេអ៊ែររបស់ចិនកាលពីថ្ងៃអាទិត្យដែលអ្នកជំនាញជឿជាក់ថាវាត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះក្នុងការសំរេចគោលដៅថាមពលនុយក្លេអ៊ែរសម្រាប់ប្រទេសនេះ និងក្នុងតំបន់។

សាជីវកម្មថាមពលនុយក្លេអ៊ែរសហព័ន្ធអារ៉ាប់រួមដែលកំពុងអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែររបស់សហព័ន្ធអារ៉ាប់រួមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានស្រាវជ្រាវប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន ក៏ដូចជាសាជីវកម្មនុយក្លេអ៊ែរជាតិចិននៅក្រៅប្រទេស និងសាជីវកម្មសហគ្រាសថាមពលនុយក្លេអ៊ែរចិនផងដែរ។

លោក Robert Mogielnicki អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន The Arab Gulf States Instituteក្នុង​រដ្ឋធានី Washingtonបាន​ប្រាប់សារព័ត៌មាន AL Monitorថា"នៅពេលដែលអ្នកផលិតប្រេង និងឧស្ម័ននៃតំបន់មជ្ឈិមបូព៌ាបានផ្លាស់ទីចេញពីការនាំចេញថាមពលបែបប្រពៃណី និងឆ្ពោះទៅរកថាមពលស្អាត រឺថាមពលបៃតងជាងមុន នោះតួនាទីរបស់ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់ឧបករណ៍ បច្ចេកវិទ្យា និងចំណេះដឹងផ្នែកឧស្សាហកម្មនេះហើយដែលនឹងធ្វើអោយកាន់តែមានភាពលេចធ្លោ" ។

2023-06-01 16.11.57

 

  1. ការបែកធ្លាយបង្ហាញថាអាចនឹងមានការបន្តសាងសង់ឡើងវិញនូវមូលដ្ឋានយោធាចិននៅអារ៉ាប់រួម

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៦ ខែមេសាបានអោយដឹងថា សេវាចារកម្មអាមេរិកបានរកឃើញសំណង់នៅទីតាំងដែលត្រូវបានសង្ស័យជាមូលដ្ឋានយោធាចិនមួយនៅក្នុងប្រទេសអារ៉ាប់រួមកាលពីខែធ្នូកន្លងទៅ-ដែលមានរយៈពេលមួយឆ្នាំបន្ទាប់ពីសម្ព័ន្ធមិត្តដែលសម្បូរប្រេងរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនកំពុងបញ្ឈប់គម្រោងនេះហើយដោយសារតែការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក នេះបើយោងតាមឯកសារសម្ងាត់កំពូលដែលទទួលបានដោយ The Washington Post។

សកម្មភាពនៅកំពង់ផែក្បែរទីក្រុង Abu Dhabi ស្ថិតក្នុងចំណោមការអភិវឌ្ឍន៍ជាច្រើនក្នុង សហព័ន្ធអារ៉ាប់រួមពាក់ព័ន្ធនឹងយោធាចិន ដែលអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិកកំពុងឃ្លាំមើលដោយការបារម្ភថាសហព័ន្ធអារ៉ាប់រួមដែលជាដៃគូសន្តិសុខរបស់សហរដ្ឋអាមេរិកជាយូរមកហើយ នឹងកំពុងអភិវឌ្ឍទំនាក់ទំនងសន្តិសុខកាន់តែជិតស្និតជាមួយប្រទេសចិន ក្រោមការចំណាយផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​ឯកសារ និង​បទសម្ភាសន៍​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់លោក Biden។

កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងនៅក្នុងសហព័ន្ធអារ៉ាប់រួមគឺជាផ្នែកមួយនៃយុទ្ធនាការប្រកបដោយមហិច្ឆតារបស់កងទ័ពរំដោះប្រជាជនចិន(PLA) ក្នុងការកសាងបណ្តាញយោធាសកលដែលរួមមានមូលដ្ឋានទ័ពនៅបរទេសយ៉ាងហោចណាស់ចំនួន 5 និងកន្លែងគាំទ្រផ្នែកដឹកជញ្ជូនចំនួន 10 សំរាប់នៅត្រឹមឆ្នាំ 2030។

2023-06-01 16.12.04

2023-06-01 16.12.09

2023-06-01 16.12.13

 

  1. តើពាណិជ្ជករវិមានក្រឹមឡាំងដែលអាមេរិចតាមចាប់ខ្លួនគេចពីអ៊ីតាលីដោយរបៀបណា?

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី៣១ ខែឧសភាបានអោយដឹងថា ពាណិជ្ជករម្នាក់ដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងដែលត្រូវបានចោទប្រកាន់ពីបទនាំចេញបច្ចេកវិទ្យាយោធាអាមេរិកដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ីត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលីតាមសំណើរបស់សហរដ្ឋអាមេរិក។ បន្ទាប់មកលោកក៏បានបាត់ខ្លួន។

លោក Artem Uss ដែលកូនប្រុសរបស់អ្នកនយោបាយរុស្ស៊ីដ៏មានឥទ្ធិពលម្នាក់ ដែលស្និទ្ធស្នាលនឹងប្រធានាធិបតីលោក Vladimir Putin អាចរត់គេចខ្លួនត្រឡប់ទៅទីក្រុងមូស្គូវិញ បន្ទាប់ពីប្រទេសអ៊ីតាលីបានផ្តល់ការឃុំខ្លួនលោកនៅខាងក្នុងផ្ទះបាន ទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកថាលោកអាចនឹងភៀសខ្លួនក៏ដោយ។ លោក Uss បានគេចពីប៉ូលីសអ៊ីតាលីដោយប្រើរថយន្ត និងបណ្តាញក្រុមជំនួយអន្តរជាតិ ដូចជាក្រុមឧក្រិដ្ឋជនស៊ែប៊ី។ 

រឿងរ៉ាវនេះបានបង្កើតជាការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីតាលី ដោយធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងរ៉ូម ដើម្បីបង្ហាញខ្លួនឯងថាជាដៃគូដែលអាចទុកចិត្តបានក្នុងការប្រឈមរបស់បស្ចិមប្រទេសជាមួយទីក្រុងមូស្គូជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

វាក៏បានសហរដ្ឋអាមេរិកខាតបង់នូវឳកាសដោះដូរដ៏មានតម្លៃមួយផងដែរនៅក្នុងការដោះដូរអ្នកទោស សម្រាប់ជនជាតិអាមេរិកដែលត្រួវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី។

2023-06-01 16.12.30

2023-06-01 16.12.25

2023-06-01 16.12.18


 


ថ្ងៃព្រហស្បតិ៍, 01 ខែមិថុនា 2023 16:22  BeeTube News