ភ្នំពេញ៖ ស្ពានចំនួន៣បន្ថែមទៀត នឹងត្រូវសាងសង់ដើម្បីឆ្លើយតបចំពោះតម្រូវការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ ស្របតាមចក្ខុវិស័យ មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម ខណៈកម្ពុជា កំពុងបន្តការអភិវឌ្ឍ។ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នាពេលខាងមុខ រាជរដ្ឋាភិបាល នឹងបន្តសាងសង់ស្ពាន ចំនួន៣បន្ថែមទៀត ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា គម្រោងស្ពានទាំង៣ រួមមាន៖ ទី១ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ,ទី២ ស្ពានផ្សារភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត និងទី៣ ស្ពាននៅម្ដុំចាក់អង្រែ ឆ្លងទៅព្រែកប្រា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងដែរថា រាជរដ្ឋាភិបាល ត្រូវចំណាយធ្វើស្ពាន ដោយមិនចង់ឲ្យប្រជាពលបង់លុយនៅពេលឆ្លងស្ពានឡើយ ហើយគម្រោងអភិវឌ្ឍន៍ផ្សេងៗ គឺដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋប៉ុណ្ណោះ៕