BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ពាន​​​​ខ្សែកាប​​ឆ្លងទន្លេនៅ​​ឫស្សីកែវ មាន​តម្លៃ​៣៥លានដុល្លារ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​នៅ​​​​ថ្ងៃ​ទី៣១ ខែ​ឩសភា

ថ្ងៃចន្ទ, 29 ខែឧសភា 2023 14:15  មានជ័យ

 aas

​រដ្ឋបាលរាជធានីភ្នំពេញ នឹង​រៀប​ចំពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លង​ទន្លេ និង​ស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងខ័ណ្ឌឫស្សីកែវ ​នៅថ្ងៃទី៣១ ខែ​ឩសភា ខាងមុខ​នេះ​ហើយ ក្រោមអធិបតីភាព​សម្ដេច​នាយករដ្ឋមន្ត្រី​ នេះបើតាមការឲ្យដឹងពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភា នេះថា រដ្ឋបាលរាជធានីភ្នំពេញ នឹង​រៀប​ចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប​ឆ្លងទន្លេ និង​ស្ពាន​អាកាសឫស្សីកែវ ស្ថិតក្នុងខ័ណ្ឌឫស្សីកែវ​ នៅ​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ ក្រោម​អធិបតីភាព សម្ដេច​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា​។ ដើម្បីបញ្ចៀស​នូវ​ការ​កកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ​នឹងធ្វើការផ្អាកចរាចរណ៍ជា​បណ្ដោះអាសន្ន​ នូវ​យាន្ដយន្ដគ្រប់ប្រភេទ ដែល​ដំណើរការឆ្លងកាត់ស្ពានបេតុងខ្សែកាប​ឆ្លងទន្លេសាប និង​ជុំវិញ​ទីតាំងប្រារព្ធពិធីចាប់​ពី​វេលាម៉ោង១៤ និង០០ នាទីរសៀលនាថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៣​តទៅរហូតចប់កម្មវិធី។​

​ក្រសួងសាធារណៈការបានឲ្យដឹងថា ​ស្ពានបេតុងខ្សែកាបខាងលើនេះតម្លៃ ៣៥លានដុល្លារ។ ស្ពាន​​នេះ​​មានទទឹង​២០.៥ម៉ែត្រ និងបណ្តោយប្រវែង​៦៤២ម៉ែត្រ មាន​សសរទាញខ្សែកាបចំនួន​៤ទៀត មានកំពស់ ៤០ ម៉ែត្រធៀបនឹងកម្រាលស្ពាន​។ ​គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ​មក​, កម្ពស់នាវាចរ ក្រោមស្ពាន​អតិបរមានៅរដូវវស្សា​១០,៥ម៉ែត្រ​, កម្ពស់នាវាចរក្រោមស្ពាន​អប្បរមា នៅរដូវប្រាំង​២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និង​ដាក់ស្លាកសញ្ញាចរាចរ​។​ ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា​២៨ខែ។

​ក្រោយការស្ថាបនារួច ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិ​លេខ​៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការ​បង្កើតផ្លូវថ្មី​តភ្ជាប់​ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ​ផងដែរ។

ដោយឡែកស្ពានអាកាសឫស្សីកែវ​​ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ កម្ពស់៥​ម៉ែត្រ ដោយ​ហោះនៅលើ​បណ្ដោយ​ផ្លូវជាតិលេខ៥​។ ស្ពានអាកាសថ្មីនេះ​ សាងសង់ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជនកម្ពុជា (OCIC) ​គងពីលើបណ្ដោយផ្លូវជាតិលេខ៥ ​​រយៈពេលសាងសង់១៥ខែ៕ ​

 

Brigth-photo_2023-03-29_16-28-15-2-1024x768 (15) - choek sopon
Brigth-photo_2023-03-29_16-28-15-2-1024x768 (13) - choek sopon
Brigth-photo_2023-03-29_16-28-15-2-1024x768 (10) - choek sopon
Brigth-photo_2023-03-29_16-28-15-2-1024x768 (7) - choek sopon
Brigth-photo_2023-03-29_16-28-15-2-1024x768 (3) - choek sopon
Brigth-photo_2023-03-29_16-28-15-2-1024x768 (2) - choek sopon
 


ថ្ងៃចន្ទ, 29 ខែឧសភា 2023 14:15  មានជ័យ