BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ឆ្នោត​កំណត់​លំដាប់លេខរៀង​គណបក្ស​នៅលើសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា​ជាប់​​លេខរៀងក្រោមគេបង្អស់

ថ្ងៃចន្ទ, 29 ខែឧសភា 2023 13:52  មានជ័យ

 photo_2023-05-29_09-4 (4) - choek sopon (1)

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​បាន​រៀបចំចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង​គណបក្សនយោបា​យឈរឈ្មោះ​បោះ​ឆ្នោត​លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ​២០២៣។

សម្រាប់ការចាប់សន្លឹកឆ្នោត​លំដាប់លេខរៀង​គណបក្សនយោបា​យ​នេះ ​ធ្វើឡើងក្រោម​ព្រះ​វត្តមាន​សម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការ​ចូលរួមពី​សំណាក់​តំណាង​គណបក្ស​នយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប ​។ ហើយជាលទ្ធផល គណបក្ស​​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ជាប់លំដាប់លេខរៀង​ទី១ ចំណែក​​​គណបក្សប្រជាជនកម្ពុជា​ទទួលបាន​លេខរៀងទី១៨ ដែលជាលេខចុងក្រោយគេបង្អស់​។​

សូមបញ្ជាក់ថា គណបក្សនយោបាយដែលទទួលបាន​សិទ្ធិក្នុងការ​ចូលរួមក្នុង​ការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ មានចំនួន១៨​គណបក្សគឺ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា​, គណបក្ស​ខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស​, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ​, គណបក្សឯកភាពជាតិខ្មែរ​, គណបក្សស្ត្រី ដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យកម្ពុជា,គណបក្សប្រជា​ធិ​បតេយ្យមូលដ្ឋាន និងគណបក្សកសិករ។

​​លទ្ធផល​សម្រាប់ការចាប់ឆ្នោតលំដាប់លេខរៀងគណបក្សនយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានដូចខាងក្រោម៖ ទី១, គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ទី២, គណបក្សខ្មែរតែមួយ ទី៣, គណបក្ស​សញ្ជាតិកម្ពុជា ទី៤, គណបក្ស​ខ្មែររួបរួមជាតិ ទី៥, កម្លាំងប្រជាធិបតេយ្យ ទី៦, គណបក្ស​កសិករ ទី៧, គណបក្ស​ស្រ្តីដើម្បីស្ត្រី

 ទី៨, គណបក្សខ្មែរឈប់ក្រ ទី៩, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទី១០, គណបក្ស​ធម្មាធិបតេយ្យ ទី១១, គណបក្សប្រជា​ធិ​បតេយ្យមូលដ្ឋាន ​ទី១២, គណបក្ស​បំណងប្រជាពលរដ្ឋ ទី១៣, គណ​បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី១៤, គណបក្ស​ឯកភាពជាតិខ្មែរ ទី១៥, គណបក្ស​​ខ្មែរ​អភិរក្ស ទី១៦, គណបក្ស​​យុវជនកម្ពុជា ទី១៧, គណបក្ស​​ជនជាតិដើមប្រជាធិបេតយ្យ និង​ទី១៨,​ គណបក្សប្រជាជនកម្ពុជា​។​

គួររំលឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែល​​តម្រូវ​ឱ្យ​កម្ពុជា​រៀបចំការបោះឆ្នោតជាសកល ដោយ​សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះប​ង្កើត​ស្ថាប័ន​គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋនោះ ​កម្ពុជាបាន​​រៀបចំ​បោះឆ្នោត​​ជាទៀងទាត់​រៀង​រាល់៥ឆ្នាំម្តង ហើយ​គិតមកដល់ឆ្នាំ២០២៣នេះ មាន​ចំនួន៧លើកមកហើយ។ ក្នុងនោះ អាណត្តិ​ទី១៖ គឺបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣, អាណត្តិទី២៖ បោះ​ឆ្នោត​នៅថ្ងៃ​ទី​​២៦ ខែកក្កដា ឆ្នាំ​១៩៩៨, អាណត្តិទី៣៖ បោះ​ឆ្នោត​នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣, អាណត្តិ​ទី៤៖ បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ២០០៨, អាណត្តិទី៥៖ បោះ​ឆ្នោត​នៅថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣, អាណត្តិទី៦៖ បោះឆ្នោតនៅថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ហើយ​​អាណត្តិទី៧ នឹងធ្វើឡើង​នៅថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ៕​

photo_2023-05-29_09-4 (8) - choek sopon
photo_2023-05-29_09-4 (7) - choek sopon
photo_2023-05-29_09-4 (6) - choek sopon
photo_2023-05-29_09-4 (5) - choek sopon
photo_2023-05-29_09-4 (1) - choek sopon
aaaaa
 

 

 


ថ្ងៃចន្ទ, 29 ខែឧសភា 2023 13:52  មានជ័យ