BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បង្កើនថវិកាប្រមាណ១៣ លានដុល្លារ ដល់កម្មការិនីសេដ្ឋកិច្ចក្នុងប្រព័ន្ធ

ថ្ងៃសុក្រ, 26 ខែឧសភា 2023 11:48  លាង ឡា

348581939_247196074664849_7968394745027468540_n (1)
 

ភ្នំពេញ៖ ថវិកាប្រមាណ១៣លានដុល្លារសហរដ្ឋអាម៉េរិក នឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើនឡើងដើម្បីជួយដល់ស្រ្តីមានផ្ទៃពោះដែលជាកម្មការិនីនៅវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធក្នុងបំណងធានាឱ្យមាតា និងកូនមានសុខភាពល្អ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះថា ចាប់ពីខែសីហា ឆ្នាំ២០២៣នេះតទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត។ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល បានបង្កើនឡើងនូវថវិកាប្រមាណ១៣លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។ នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះដែរ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ចាក់ថា ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ ហើយជាគោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយបន្ថែមទៀតក្នុងមួយឆ្នាំ៕

asdcdd
349330442_786456266477303_38035543373119468_n - leang La
349178376_920908405667214_5413238035195915953_n - leang La
- leang La-24
 


ថ្ងៃសុក្រ, 26 ខែឧសភា 2023 11:48  លាង ឡា