BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាធម្មនុញសម្រេចបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀននិង​គណបក្ស​មហា​សាមគ្គីជាតិខ្មែរលើការ​ចុះបញ្ជីចូលរួមបោះឆ្នោត

ថ្ងៃព្រហស្បតិ៍, 25 ខែឧសភា 2023 14:01  មានជ័យ

 

photo_2023-05-25_13-25-05 (2) - choek sopon (1)
 

នៅអគារ​ស​វិមានរដ្ឋចំការមន កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៣នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ បានបើកកិច្ច​ប្រជុំពេញអង្គ ក្រោមអ​ធិបតីភាព​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ហ៊ឹម ឈុន​លឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើ​បណ្ដឹង​តវ៉ារបស់គណបក្ស​ចំនួន២ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ​​។​

​អគ្គលេខាធិការ​បញ្ជាក់ថា កិច្ច​ប្រជុំ​នោះដើម្បីពិនិត្យលើ៖ ទី១. បណ្ដឹងរបស់គណបក្ស​ភ្លើងទៀន ដែលប្តឹងតវ៉ានឹងសេចក្តីសម្រេចលេខ​២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារ ឱ្យគណៈកម្មាធិ​ការ​ជាតិ​រៀបចំការ​បោះឆ្នោតទទួល​ចុះ​បញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់​គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត។

ទី២. បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេច ពី​លទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖ ទី១-ទទួល​ពាក្យ​បណ្តឹង​ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណល ឈ្មោះ ហុង សុខហួរ និង​ឈ្មោះ គីមសួរ ក៏រិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធ​ចោលដោយខុសនឹងគតិច្បាប់។ ទី២-ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ហ៊ាង គឹមសឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុក​ជា​ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធ​ចោលដោយខុសនឹងគតិច្បាប់។​​

គួររំលឹកថា នៅក្នុង​ដំណើរការចុះបញ្ជីគណបក្សនយោបាយកាលពីពេលកន្លងទៅ គ.ជ.ប បាន​ប្រកាស​ទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨​ ដែលបាន​បំពេញ​គ្រប់​លក្ខខណ្ឌ លើកលែងតែគណបក្សចំនួន២ប៉ុណ្ណោះ គឺគណបក្សភ្លើងទៀន  និងគណបក្ស​មហា​សាមគ្គីជាតិខ្មែរ​ប៉ុណ្ណោះ ដែល​មិនបាន​បំពេញ​ទៅតាមនីតិវិធីច្បាប់ ស្តីពីការចុះបញ្ជី​គណបក្ស​នយោបាយ៕

wwwww
photo_2023-05-25_13-25-05 (4) - choek sopon
photo_2023-05-25_13-25-05 (3) - choek sopon
photo_2023-05-25_13-10-31 - choek sopon
necphoto_2023-05-19_11-39-12 (2) - choek sopon-1
2820A17F-8DCE-46B9-(4) - choek sopon (1)
 


ថ្ងៃព្រហស្បតិ៍, 25 ខែឧសភា 2023 14:01  មានជ័យ