BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនបន្តចូលវាយប្រហារខាងក្នុងរុស្ស៊ី,រោងចក្រនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់ឈ្នះអាវុធអាមេរិច, អាមេរិចបញ្ចេញរូបភាពគ្រាប់

ថ្ងៃពុធ, 24 ខែឧសភា 2023 14:16  BeeTube News

Untitled-1 (16)
 

1. អ៊ុយក្រែន​បន្ត​វាយ​ប្រហារ​ក្នុង​ប្រទេស​រុស្ស៊ី​ដោយ​ការ​វាយ​ប្រហារ​លើ​អគារ​រដ្ឋាភិបាល

យោងតាមសារព័ត៌មាន The Drive ចុះផ្សាយថ្ងៃទី២២ ខែឧសភាបានអោយដឹងថា ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់ Belgorod របស់​រុស្ស៊ី​បាន​បន្ត​កាលពី​ពេល​យប់កន្លងទៅនេះ ដោយ​មាន​ការ​អះអាង​ថា​អគារ FSB និង​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​វាយ​ប្រហារផងដែរ។ អភិបាលក្នុងតំបន់លោក Vachyslav Gladkov បាននិយាយនៅលើឆាណែល Telegram របស់លោកថា"នៅក្នុងទីក្រុង Grayvoron មានអគារលំនៅដ្ឋានឯកជនពីរត្រូវបានវាយប្រហារដោយដ្រូន" ។ “ជា​លទ្ធផល​នៃ​ការ​បញ្ចេញ​គ្រឿង​ផ្ទុះ​ពីដ្រូន UAV របស់ពួក​គេ​ ដែលធ្វើអោយមានចំហេះកើតឡើង។ ប៉ុន្តែមិន​មាន​អ្នក​រង​របួស​ទេ។ សេវាសង្គ្រោះបន្ទាន់ទាំងអស់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ»។ ហើយនៅក្នុងភូមិ Borisovka វិញ មាន"ឧបករណ៍ផ្ទុះត្រូវបានទម្លាក់ម្តងហើយម្តងទៀតពី ដ្រូន UAV ទៅលើអគាររដ្ឋបាល។ និងមិន​មាន​អ្នក​រង​របួស​ទេ។ សេវាសង្គ្រោះទាំងអស់គឺនៅនឹងកន្លែង”។ ក៏មានរបាយការណ៍មិនបានបញ្ជាក់ផងដែរថា ក្រៅពីរុស្ស៊ីដែលបានសន្មត់ថាបានជម្លៀសអាវុធនុយក្លេអ៊ែរពីទីក្រុងនៅជិតកន្លែងលុកលុយនោះហើយ អាជ្ញាធររុស្ស៊ីបានបញ្ជាឱ្យបំផ្ទុះស្ពាននៅតំបន់ Belgorod ។ ដូចករណីនៅទូទៅនៅក្នុងសមរភូមិអ៊ុយក្រែននេះផងដែរ ការលុកលុយនេះក៏ពាក់ព័ន្ធនឹងការប្រមូលយកឧបករណ៍សឹកសង្គ្រាមដោយភាគីទាំងសងខាងផងដែរ។

d-52
c-48
b-52
a-135
 

2. រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់មួយនៅក្រោមដីជ្រៅណាស់ដែលការវាយប្រហាររបស់អាមេរិចមិនអាចធ្វើទៅដល់

យោងតាមសារព័ត៌មាន AP NEWS ចុះផ្សាយថ្ងៃទី២២ ខែឧសភាបានអោយដឹងថា នៅជិតកំពូលភ្នំZagros នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ កម្មករកំពុងសាងសង់រោងចក្រនុយក្លេអ៊ែរយ៉ាងជ្រៅនៅក្នុងក្រោមដីដែលវាទំនងជាហួសពីសមត្ថភាពនៃជួរអាវុធចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញទីតាំងបែបនេះ នេះបើយោងតាមអ្នកជំនាញ និងរូបភាពផ្កាយរណបវិភាគដោយ សារព័ត៌មាន Associated Press ។ រូបថត និងវីដេអូពីPlanet Labs PBC បង្ហាញថាអ៊ីរ៉ង់កំពុងជីកផ្លូវរូងក្រោមដីនៅលើភ្នំក្បែរទីតាំងនុយក្លេអ៊ែរ Natanz ដែលបានរងការវាយប្រហារបំផ្លិចបំផ្លាញម្តងហើយម្តងទៀត ចំពេលមានការប្រឈមមុខដាក់គ្នារបស់ទីក្រុង Tehran ជាមួយលោកខាងលិចជុំវិញកម្មវិធីបរមាណូរបស់ខ្លួន។ ដោយពេលនេះអ៊ីរ៉ង់ផលិតអ៊ុយរ៉ានីញ៉ូមជិតដល់កម្រិតអាវុធបន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាច ការដំឡើងនេះធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរារាំងទីក្រុងតេអេរ៉ង់ពីសក្តានុពលនៃការអភិវឌ្ឍគ្រាប់បែកបរមាណូ។  ការ​សាងសង់​នៅ​ទីតាំង​ Natanz​កើត​មាន​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​ពេល​នោះ​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដក​អាមេរិក​ជា​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ប្រធានាធិបតីលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ បង្កើតអាវុធនុយក្លេអ៊ែរទេ ដោយពួកគេជឿថាការទូតគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចបាននូវគោលដៅនោះ ថ្វីបើជម្រើសណាមួយក៏មិនទាន់ត្រូវបានដកចេញពីលើតុនោះដែរ" ។

g-40
f-39
e-45
 

3. ខណៈតានតឹង​នៅអ៊ីរ៉ង់ អាមេរិក​បញ្ចេញ​រូបថត​គ្រាប់បែក​អាច​បំផ្លាញ​ទីតាំង​ក្រោមដី

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២២ ខែឧសភាបានអោយដឹងថា នៅពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់បានកើនឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន យោធាអាមេរិកក្នុងខែនេះបានបង្ហោះរូបភាពនៃគ្រាប់បែកដ៏មានឥទ្ធិពលដែលត្រូវបានរចនាឡើងដើម្បីជ្រាបចូលជ្រៅទៅក្នុងផែនដី​​​ និងបំផ្លាញសម្ភារៈក្រោមដីដែលអាចត្រូវបានប្រើដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ កង​ទ័ព​អាកាស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា​បាន​បញ្ចេញ​រូបភាព​ដ៏​កម្រ​នៃ​អាវុធ​ GBU-57 ដែល​គេ​ស្គាល់​ថា​ជា"Massive Ordnance Penetrator"។ បន្ទាប់មកពួកគេបានថតរូបភាពចុះនៅខាងក្រោម ជាក់ស្តែងដើម្បីបង្ហាញអោយឃើញពីព័ត៌មានលម្អិតអំពីសមាសភាពនៃអាវុធមួយនេះ។ ការចេញផ្សាយរូបថតនេះធ្វើឡើង ខណៈដែលសារព័ត៌មាន Associated Press បានរាយការណ៍ថាប្រទេសអ៊ីរ៉ង់កំពុងមានវឌ្ឍនភាពជាលំដាប់ក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរ ដែលទំនងជាហួសពីសមត្ថភាពនៃជួរអាវុធ GBU-57 ដែលត្រូវបានចាត់ទុកថាជាអាវុធចុងក្រោយរបស់យោធាអាមេរិកក្នុងការកំទេចលេណដ្ឋានក្រោមដី។ គួរបញ្ជាក់ផងដែរ សហរដ្ឋ​អាមេរិក​បាន​បង្កើតអាវុធ"Massive Ordnance Penetrator"នេះក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ខណៈ​មាន​ការ​ព្រួយ​បារម្ភកើនឡើង​អំពី​អ៊ីរ៉ង់​ដែល​ពង្រឹង​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​ការ​សាងសង់​វា​នៅ​ក្រោមដី។

k-37
j-36
i-38
 


ថ្ងៃពុធ, 24 ខែឧសភា 2023 14:16  BeeTube News