BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជប៉ុន​ផ្តល់ថវិកាជាង៥៤លានដុល្លារ​ សម្រាប់​គម្រោងអភិវឌ្ឍផ្លូវជាតិលេខ៥ និងធនធាន​មនុស្សនៅកម្ពុជា

ថ្ងៃអង្គារ, 23 ខែឧសភា 2023 09:14  មានជ័យ

121495-3-700x394354 (2) - choek sopon (1)
 

រដ្ឋាភិបាលជប៉ុន គ្រោងផ្ដល់ឥណទានសម្បទានប្រមាន៥២លានដុល្លារ សម្រាប់​អនុវត្ត​​គម្រោង​​ធ្វើឱ្យប្រសើរឡើង​នូវផ្លូវជាតិលេខ៥ ចាប់ពីកំណាត់ផ្លូវពីព្រែក​ក្តាម-ធ្លាម្អម ដំណាក់​កាល​ទី៤ ខណៈថវិកាហិរញ្ញប្បទានឥតសំណងប្រមាណ២,៦៧លានដុល្លារទៀត ជួយ​សម្រាប់​អនុវត្តគម្រោងអាហារូបករណ៍​អភិវឌ្ឍន៍ធនធានមនុស្ស នេះបើ​តាមការឲ្យដឹងពី​ពីក្រសួង​ការ​បរ​ទេស​នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២៣​នេះ។

ក្រសួងការបរទេសបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ លោកឧប​នាយក​រដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងអញ្ជើញ​ចុះ​ហត្ថលេខា​លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ចំនួន២រួមមាន៖

ទី១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន​៧.២០៥ លានយ៉េន ​ប្រមាណ ៥២,៦ លានដុល្លារអាមេរិក​ សម្រាប់អនុវត្ត “គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ​៥ ​កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម​ ដំណាក់កាលទី៤” ។

ទី២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន​៣៦៦ លានយ៉េន ស្មើប្រមាណ ២,៦៧ លានដុល្លារអាមេរិក​ សម្រាប់អនុវត្ត “គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍ធនធាន​មនុស្ស”។

បើតាមក្រសួង​ការបរទេស ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើរបស់រដ្ឋាភិបាលជប៉ុន​ នឹង​ចូល​រួមចំណែកដល់កិច្ចខិតខំប្រឹង​ប្រែងអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់​របស់​រាជរដ្ឋាភិ​បាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិ​បត្តិការ​ដែល​កំពុង​លូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕​​

R-5photo_2023-05-22_14-35-55 (3) - choek sopon
R-5photo_2023-05-22_14-35-55 (2) - choek sopon
adfds-1
121495-3-700x394354 (1) - choek sopon
 


ថ្ងៃអង្គារ, 23 ខែឧសភា 2023 09:14  មានជ័យ