BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រោងចក្រផលិតសំបកកង់រថយន្ត ដែលមានទុនវិនិយោគ៣០០លានដុល្លារ​នៅតំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការហើយ

ថ្ងៃចន្ទ, 22 ខែឧសភា 2023 13:48  មានជ័យ

 

asf
 

រោងចក្រផលិតសំបកកង់រថយន្ត ដែលមានទុនវិនិយោគ៣០០លានដុល្លារអាម៉េរិក នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ង វិនធៀន ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា។

ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្ត​ព្រះសីហនុ ហើយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២របស់​កម្ពុជា។  រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានអោយដឹងថា រយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជា​ផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូ​ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរប​ស់រាជរដ្ឋាភិបាល​កម្ពុជា។ លោកថា សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន “ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូច​ជាខួបលើកទី១០ឆ្នាំ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ” ផងដែរ។

រោងចក្រផលិតសំបកកង់រថយន្តនេះ ជារបស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយក​ក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំ​ជាង​គេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ការវិនិយោគដ៏ធំនេះ គឺបង្ហាញ​ពីការ​ជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីក​ចម្រើន​យ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និង​មើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូល​ក្នុងកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មជាច្រើន។

Sihanu1124436728378552_884107012198439255_n (2) - choek sopon
Sihanu1124436728378552_884107012198439255_n (1) - choek sopon
 

តាមរបាយការណ៏បានឲ្យដឹងដា រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម​កម្ពុជាដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥​ពាន់​តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះ​អាច ផលិតសំបកកង់ជិត១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មក​រនិយោជិត​ប្រមាណ១.១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្ត​មកវិនិយោគក្នុង​វិស័យនេះបន្ត​ទៀត។

មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថា “ខ្សែក្រវាត់​មួយ និងផ្លូវមួយ” ជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង។ សម្តេចបន្តថា មាន​លក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា ក្លាយជាសមាជិកគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់​ចិនរួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាព​របស់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបទទួលភ្ញៀវស៊ីហ្គេម នាពេលថ្មីៗ​កន្លង​ទៅនេះ។ ក្រៅពីនេះ នៅមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ព្រលានយន្តហោះ​អន្តរជាតិសៀមរាប, គម្រោងតភ្ជាប់ខ្សែកាប្លិ៍អ៊ិនធើណិតក្រោមបាតសមុទ្រ ហុងកុង-ព្រះ​សីហនុ រួមទាំងបណ្តាគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ជាច្រើនទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាស្ថិតក្នុងប្រទេស១៥០ និងអង្គការ​អន្តរជាតិ​៣២ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌខ្សែក្រវាត់ និង​ផ្លូវ ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី ស៊ី ជិនពីង។ ចំណុចនេះ គឺស្របជាមួយគោល​នយោបាយ ពីដើមដល់ចប់របស់កម្ពុជា។ ចំណុចបី ដែលកម្ពុជាត្រូវដើរ រាល់គំនិតផ្តួច​ផ្តើម​ទាំង​អស់ ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែកម្ពុជាត្រូវតែរក្សាគោលជំហរ ទី១៖ បើអ្នកចង់ឲ្យគាំទ្រ អ្វីដែលវត្ថុបំណងត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ, ទី២៖ កុំប្រឆាំង​ជាមួយប្រទេសណា និងទី៣៖ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។

Sihanu1124436728378552_884107012198439255_n (5) - choek sopon
Sihanu1124436728378552_884107012198439255_n (4) - choek sopon
Sihanu1124436728378552_884107012198439255_n (3) - choek sopon
 

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើតចេញ​ពី​គំនិត​ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន១៧៥ ផលិតសម្ភារសំណង់ សម្ភារប្រើប្រាស់ក្នុង​ផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិតផលសូឡា សម្ភារពេទ្យ កាបូបនិងវ៉ាលី សម្លៀកបំពាក់ ស្បែកជើង។ល។ ដែលជាក្រុមហ៊ុនមកពីប្រទេសចិន បារាំង អៀឡង់ដ៏ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាល្លឺម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ។ល។ ប្រតិ​បត្តិការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ មានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ២.៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ និងផ្ដល់ការងារជូន​កម្មករ​និយោជិត​ប្រមាណជិត ៣ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំនាក់ទំនងល្អ និងផ្តល់ផលប្រយោជន៍ជូនប្រជា​ពលរដ្ឋនៅមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់, ជួលផ្ទះ, លក់ដូរម្ហូបអាហារ, ដឹក​ជញ្ជូន។ល។ ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានា សកម្មភាពមនុស្សធម៌​ជាមួយ​សហ​គមន៍មូលដ្ឋាននៅក្នុងតំបន់ផងដែរ៕​

Sihanu1124436728378552_884107012198439255_n (19) - choek sopon
Sihanu1124436728378552_884107012198439255_n (7) - choek sopon
Sihanu1124436728378552_884107012198439255_n (6) - choek sopon
 


ថ្ងៃចន្ទ, 22 ខែឧសភា 2023 13:48  មានជ័យ