BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គម្រោងផ្លូវនាវាចរណ៍ ទៅកាន់សមុទ្រ ​ត្រូវបាន​អនុម័ត​ហើយ ​គ្រោង​ចំណាយ​ប្រមាណ​១,៧០០​លាន​ដុល្លា

ថ្ងៃសុក្រ, 19 ខែឧសភា 2023 15:50  មានជ័យ

photo_2023-05-19_09-54-35 (2) - choek sopon (1)

​គម្រោង​តភ្ជាប់ផ្លូវទឹកពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ឬហៅថា “គម្រោងផ្លូវនាវាចរណ៍ និង​ប្រព័ន្ធភស្តុរភារ​កម្ម​ទន្លេ​បាសាក់​"​ ដែល​​ជា​គ​ម្រោងដ៏មានសារៈសំខាន់​សម្រាប់ការ​ដឹកជញ្ជូន​ទំនិញនោះ ត្រូវបានរាជរដ្ឋា​ភិ​បាលអនុម័ត​ហើយ ដោយ​គ្រោងចំណាយថវិកាប្រមាណ ១,៧០០​​លាន​ដុល្លា ប្រើពេល៤ឆ្នាំ។

photo_2023-05-19_09-54-40 - choek sopon

​ការសម្រេចនេះ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ​ ​ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា។​

photo_2023-03-03_14-33-38- (1) - choek sopon-1

កិច្ចពិភាក្សា ដើម្បីអនុម័តគម្រោងនេះ បានធ្វើ​​ឡើងតាំងពី​​​ព្រឹក រហូតដល់ម៉ោងប្រមាណ​១រសៀល តើបចប់។ ជា​មួយ​នឹង​ការអនុម័តគម្រោងនេះ សម្តេច​តេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ​ផល​ប៉ះពាល់បរិស្ថាន ដែលបណ្ដាល​មកពីទឹក​សមុទ្រ និងជំរុញឲ្យបន្តពិភាក្សា​ជាមួយ​គណៈកម្មា​ធិការ​​ចម្រុះ នៃគណៈកម្មការទន្លេ​មេគង្គ​បន្ថែមទៀត ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ។

photo_2023-03-03_14-33-38- (2) - choek sopon

គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធភស្ដុភារកម្មទន្លេ​បាសាក់ មាន​គោល​បំណង​​ពង្រីក​នូវវិសាល​ភាពនៃការប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច-សង្គម ឱ្យ​កាន់តែមានការរីក​ចម្រើន​ឈានទៅមួយ​កម្រិត​ថែមទៀត និង​ផ្ដល់ជាដំណោះស្រាយសមស្រប​លើ​បញ្ហា​ប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូន​តាម​ផ្លូវទឹកដែលបាននិងកំពុង​តែជួប​ប្រទះនាពេលបច្ចុប្បន្ន។

photo_2023-03-03_14-33-38- (3) - choek sopon

គម្រោង​នេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន​នាពេល​បច្ចុ​ប្បន្ន ដែល​ត្រូវឆ្លង​កាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័ត​ក្រុង​​ភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ​១៣៥​​គីឡូ​ម៉ែត្រ ពីកំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ គម្រោងនេះ ក៏នឹង​ផ្ដល់ផលចំណេញលើតម្លៃ​ដឹក​ជញ្ជូន​ប្រមាណ​​១៧០លានដុល្លារ​អាមេរិក សម្រាប់ទំនិញ​ប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និង​ចំណេញ​ប្រមាណ​២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ​១៦ភាគរយ។

photo_2023-03-03_14-33-38- (7) - choek sopon

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូល​សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម​នៅកំពង់ផែស្វយ័ត​ក្រុង​​ព្រះសីហនុ កំពង់ផែ​ស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ​អភិ​វឌ្ឍ​ទីក្រុង និងនគរូបនីយកម្ម និង​ការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ​។​​​

photo_2023-03-03_14-33-38- (9) - choek sopon

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្ត​លើក​​ទី១ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និង​ផ្លូវសមុទ្រ។ 

photo_2023-03-03_14-33-38- (10) - choek sopon

ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់នេះ ត្រូវបានបែងចែកជាពីរ​ដំណាក់កាល ដែលប្រើប្រាស់​រយៈពេល​សរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការ​សិក្សា​បឋម ប្រើរយៈពេល​១៤ខែ និង​ដំណាក់កាលទី២ ការសិក្សាសមិទ្ធិ​លទ្ធ​ភាព ប្រើរយៈពេល​១២ខែ៕

photo_2023-03-03_14-33-38- (16) - choek sopon


 

 


ថ្ងៃសុក្រ, 19 ខែឧសភា 2023 15:50  មានជ័យ