BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពីគោរមងារ​ឧកញ៉ា ឈាន​ដល់ដំណាក់កាលចុងក្រោយហើយ

ថ្ងៃពុធ, 17 ខែឧសភា 2023 16:37  មានជ័យ

SK808135514218839_6703658859479946911_n (1) - choek sopon-1

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹក​ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ​បាន​អញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹក​នាំកិច្ចប្រជុំពិនិត្យឆ្លងលើសេ​ចក្តី​ព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ​ដែលជាកិច្ចប្រជុំឆ្លង​ចុង​ក្រោយ មុនដា​ក់​ជូន​រាជ​រដ្ឋាភិបាល ពិនិត្យ និងសម្រេច​។ ​

SK808135514218839_6703658859479946911_n (8) - choek sopon

មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចក្រឡាហោម ស ខេង លើកឡើងថា ​គោរមងារ​ឧកញ៉ា​នេះ ដែលបាន​​​ប្រើប្រាស់នាពេលកន្លងមក ​ក៏មាន​សរសេររៀបរៀង​នៅ​ក្នុងសៀវភៅ​ប្រវត្តិ​សាស្ត្រ ដោយលោកស្រីសាស្ត្រាចារ្យ ត្រឹង ងា ផងដែរ។ បើតាម​សម្តេចក្រឡាហោម ​​​គោរម​ងារ​​ឧក​ញ៉ានេះ ​គឺផ្តល់ជូន​រូបវន្តបុគ្គល​ជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណ​បំណាច់​ផ្ទាល់​ខ្លួន​​បរិច្ចាក​នូវធនធាន​ថវិកា​ចូលរួមអភិវឌ្ឍ និងកសាងជាតិ។ លោកថា សេចក្តីព្រាងព្រះ​រាជក្រឹត្យ​នេះ ពិតជាមានសារ​សំខាន់​ណាស់ ក្នុងការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា  ធ្វើយ៉ាងណា​តែង​តាំង​ឧកញ៉ាឱ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀម​ទម្លាប់ ប្រពៃណី និងសណ្ដាប់ធ្នាប់សង្គម។

SK808135514218839_6703658859479946911_n (6) - choek sopon

ចំណែកលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ​រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់​ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារ​ឧកញ៉ា និង​ការ​ដកហូតគោរមងារឧកញ៉ា បាន​លើកឡើងពី​ប្រវត្តិនៃគោរមងារឧកញ៉ា ដោយ​បញ្ជាក់​ថា​ គោរម​ងារ “ឧកញ៉ា” ត្រូវ​បានប្រើ​នៅសម័យ​អាណា​និគមបារាំង ហើយគោរមងារនេះគឺ សំដៅលើ​មន្ត្រី​ជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែល​គេ​និយម​ហៅថា "ចតុស្ដម្ភ" ហើយ​គោរមងារ "ឧកញ៉ា" នាពេលនោះ មានដូចជា ឧកញ៉ា​យម​រាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាវាំង និង ឧកញ៉ាចក្រី ជាដើម។

SK808135514218839_6703658859479946911_n (3) - choek sopon

លោក ប៊ុន ហុន ​បញ្ជាក់ថា ដោយ​​ផ្អែក​តាមបទប្បញ្ញត្តិ​នៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ប្រទានគោរមងារឧកញ៉ាជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃក្នុង​ការ​អភិវឌ្ឍ និងការ​កសាង​ជាតិ​ជា​បន្តបន្ទាប់ ដែលមានលក្ខណៈ​ជាការប្រទាននូវ​គ្រឿងឥស្សរិយ​យសជាតិ។ លោកបន្តថា សម្រាប់បច្ចុប្បន្ន ​កម្ពុជា​នៅមិនទាន់មាន​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​កំណត់​លក្ខណៈសម្បត្តិក្នុងការផ្តល់គោរមងារឧកញ៉ា ការគ្រប់គ្រង ការប្រើប្រាស់​គោរមងារ​ឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។

SK808135514218839_6703658859479946911_n (2) - choek sopon

បើតាមលោក ប៊ុន ហុន ​ដំណើរការនៃការរៀបចំសេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​គោរមងារឧក​ញ៉ានេះ ក្រុម​ការងារអន្តរក្រសួង បានធ្វើការសិក្សាស្រាវជ្រាវ និងប្រជុំ​ពិភាក្សា​គ្នា​ជាច្រើនលើក ​ច្រើនសាររួចមកហើយ ក្នុង​នោះក៏បា​នធ្វើការពិគ្រោះ​យោបល់​សុំធាតុ​ចូលពីក្រសួង​ព្រះបរម​រាជវាំង និង​ក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។​

SK808135514218839_6703658859479946911_n (4) - choek sopon

គួរ​រំលឹកថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះមាន​១០ជំពូក និង​២៥មាត្រា ហើយព្រះ​រាជ​ក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែល​ទទួល​បាន​គោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕​

SK808135514218839_6703658859479946911_n (7) - choek sopon


 


ថ្ងៃពុធ, 17 ខែឧសភា 2023 16:37  មានជ័យ