BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កីឡាករទូច រ៉ាឆាន់( បឺត សង្ឃឹម) ដណ្តើមបានមេដាយមាសទី២ក្នុងវិញ្ញាសាឃីកបុកស៊ីង

ថ្ងៃអង្គារ, 16 ខែឧសភា 2023 17:21  BeeTube News

346109334_249188434440970_2055502496362737061_n

កីឡាគុណខ្មែរគឺជាកីឡាមួយប្រភេទដែលកម្ពុជាអាចរកបានមេដាយមាសច្រើនជាងគេបង្អស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយគិតមកទល់ពេលនេះយោងទៅតាមកំណត់ត្រា កីឡាករគុនខ្មែរចំនួន១៤រូបអាចដណ្តើមបានមេដាយមាសចំនួន១៤គ្រឿងហើយជូនកម្ពុជា។

346108526_1957453124609552_1837526081974984527_n

ក្នុងនោះផងដែរ កីឡាករគុនខ្មែរដ៏ល្បីល្បាញមួយរូបមានឈ្មោះថាទូច រ៉ាឆាន់ ហៅបឺត សង្ឃឹម ក៏ទើបតែដណ្តើមបានមេដាយមាសជាលើកទី២ជូនកម្ពុជាផងដែរនៅក្នុងវិញ្ញាសាឃីក បុកស៊ីងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយបានយកឈ្នះលើកីឡាករវៀតណាមដោយពិន្ទុនៅឯសាលដំរី ពហុកីឡាកីឡាដ្ឋានជាតិមរតកតេជោ។ 

346108668_1304388917128175_4911627458361701829_n

គួររំលឹកផងដែរថា កីឡាករទូចរ៉ាឆាន់ធ្លាប់បានសាងមុខមាត់ដណ្តើមឈ្នះមេដាយមាសជូនកម្ពុជាជាលើកដំបូងនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ដែលធ្វើឡើងនៅប្រទេសវៀតណាម និងបានឈ្នះកីឡាករថៃដោយពិន្ទុះដាច់ ៣-០។ គួរបញ្ជាក់ផងដែរថា កីឡាករទូច រ៉ាឆាន់គឺជាក្មួយប្រុសរបស់លោកបឺត ខាំ និងជា​សិស្ស​គុន​មក​ពី​ក្លឹប​រ៉ាហាប់ស្វាយប៉ាក​។ លោកគឺជាកីឡាករមួយរូបដែលមានស្នៀតរហ័ស និងឈ្លាសវៃខ្លាំងណាស់ ហើយធ្លាប់បានផ្តួលគូប្រជែងក្នុងប្រទេសអោយសន្លប់ជាច្រើននាក់រួចមកហើយ។

329115348_518617713801761_2057416492832256945_n

គួររំលឹកផងដែរថា កីឡាករទូច រ៉ាឆាន់ ហៅបឺត សង្ឃឹម ក៏ធ្លាប់បានដណ្តើមឈ្នះ​ខ្សែ​ក្រវ៉ាត់​អន្ដរជាតិ​ IPCC Kun Khmer ​នៃ​ព្រឹត្តិការណ៍ WURKZ ​នា​រដូវ​កាល​ទី​២​ផងដែរ ដែលមានអ្នកទស្សនាអនឡាញជាង៣សែននាក់ និងបានឈ្នះលើគូប្រកួតដ៏ខ្លាំងក្លាគឺកីឡាករវ៉ាន់ វឿន។

 


ថ្ងៃអង្គារ, 16 ខែឧសភា 2023 17:21  BeeTube News