ភ្នំពេញ៖ វៀតណាម នៅតែបន្តរក្សាឈរលើកំពូលតារាងលំដាប់លេខរៀងទី១ ដែលប្រគួតដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ ខណៈម្ចាស់ផ្ទះកម្ពុជា កំពុងស្ថិតនៅលំដាប់លេខរៀងទី៤។ របាយការណ៍របស់គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ខែឧសភានេះថា ប្រទេសវៀតណាម នៅតែស្ថិតក្នុងលំដាប់លេខរៀងទី១ នៃតារាងមេដាយ ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន៣២១គ្រឿង រួមមាន៖ មេដាយមាស ចំនួន១២៣, មេដាយប្រាក់ ១០០, និងមេដាយសំរឹទ្ធ ចំនួន៩៨គ្រឿង។ នៅក្នុងការប្រគួតនាព្រឹត្តិការណ៍នេះ ប្រទេសថៃ បានស្ថិតក្នុងលំដាប់លេខរៀងទី២ នៃតារាងមេដាយ ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន២៦៣គ្រឿង រួមមាន៖ មេដាយមាស ចំនួន៩៤, មេដាយប្រាក់៧៦, និងមេដាយសំរឹទ្ធ ចំនួន៩៣គ្រឿង។ ចំណែកលំដាប់លេខរៀងទី៣ នៃតារាងមេដាយ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បញ្ជាក់ថា បានលើប្រទេសឥណ្ឌូនេស៊ី ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន២៣៣គ្រឿង រួមមាន៖ មេដាយមាស ចំនួន៧៤, មេដាយប្រាក់ ៦៧, និងមេដាយសំរឹទ្ធ ចំនួន៩២គ្រឿង។ ចំណែកកម្ពុជា ស្ថិតក្នុងលំដាប់លេខរៀងទី៤ ទទួលបានមេដាយសរុប ចំនួន២៥២គ្រឿង រួមមាន៖ មេដាយមាស ចំនួន៧១, មេដាយប្រាក់ ៦៨, និងមេដាយសំរឹទ្ធ ចំនួន១១៣គ្រឿង៕