BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ.ជ.ប​ សម្រេចមិនចុះ​បញ្ជី​គណបក្សភ្លើងទៀន ដើម្បី​ចូលរួម​បោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ​នីតិកាលទី៧ទេ

ថ្ងៃចន្ទ, 15 ខែឧសភា 2023 18:12  មានជ័យ

photo_2023-05-15_11-24-29 - choek sopon

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចជាផ្លូវការ​បដិសេធការចុះ​បញ្ជី​គណបក្សនយោបាយឈរ​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ​២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន​​​២៥ ​មណ្ឌលរាជធានី ខេត្ត នេះបើយោងតាម​សេចក្តី​សម្រេចរបស់​ គ.ជ.ប នារសៀលថ្ងៃទី១៥ ខែឧសភា នេះ។ ​

2820A17F-8DCE-46B9-BDE23434243 (1) - choek sopon-2

មូលហេតុនៃការបដិសេធត្រូវបាន គ.ជ.ប បញ្ជាក់ថា ដោយ​សារគណបក្សភ្លើងទៀន មិន​បាន​ភ្ជាប់​មកជាមួយនូវប្រកាសស្តីពីការ ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបា​យនៅក្រសួង​មហា​ផ្ទៃ ដែល​មានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយា​ល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុង​មាត្រា​២៧ នៃ​ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។​​

fn-2023-05-15-15-30-04-0 - choek sopon

គួររំលឹក​ថា កាលពី​ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ​លោក ប្រាជ្ញ ចន្ទ ប្រធានគណៈក​ម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ដឹកនាំកិច្ចប្រជុំ​ ​ដើម្បីពិនិត្យ និង​​សម្រេចលើ​ការងារមួយ​ចំនួន ដែលមិនទាន់បាន​សម្រេចនាពេលកន្លងមក ក្នុងនោះក៏នឹងពិនិត្យ​ទៅលើ​​ពាក្យ​សុំចុះបញ្ជី​គណបក្ស​​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន របស់គណបក្ស​ភ្លើងទៀន​​​​ផង​ដែរ។​​

photo_2023-05-15_16-45-25 - choek sopon

​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កន្លងមកបានតម្រូវឲ្យគណបក្ស​ភ្លើង​ទៀន​ ​ធ្វើការ​កែសម្រួលមួយចំនួន៣ ចំណុច ដើម្បីអាចចុះបញ្ជីគណបក្សនយោបាយ​ឈរ​ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាម តំណាងរាស្ត្រនីតិ​កាល​​ទី៧ ឆ្នាំ២០២៣ បាន។

photo_2023-05-15_16-45-25 (2) - choek sopon

ចំណុចចំនួន៣នោះ គឺទី១. សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រ​សួងមហាផ្ទៃ ដែលមានបញ្ជាក់នីស្យាអនុគោលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។ ទី២. បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្ដាលឈ្មោះ រ៉ុង ឈុន ត្រូវបាន​តុលាកា​រ​ផ្ដន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើង វិញ ដូច្នេះគណបក្សភ្លើង​ទៀន​ត្រូវប្ដូរបេក្ខជនថ្មី ជំនួសបេក្ខជនពេញសិទ្ធិលេខ រៀងទី១ នៅ​មណ្ឌលខេត្តកណ្ដាល។ ទី៣. បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន១៥ លានរៀល ដែលចេញ​ដោយ​អគ្គ​នាយកដ្ឋាន​រតនា​គារ​ជាតិ។​

photo_2023-05-15_16-45-25 (3) - choek sopon

ក្រោយពីកែសម្រួលរួច នៅរសៀល​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣​ ថ្នាក់ដឹកនាំ​គណបក្សភ្លើង​ទៀន​បាន​យកឯកសារ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តម្រូវឲ្យកែ សម្រួល​ទៅដាក់ជូន គ.ជ.ប ជាថ្មី។​​

បើតាមសេចក្តីសម្រេចរបស់ គ.ជ.ប ​គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បាន​ទទួល​ពាក្យ​សុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោង​តាមច្បាប់ គ.ជ.ប មាន​ពេល​៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០​មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោ​ត​ជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញ​ឯក​សារ​ដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប ​។

2820A17F-8DCE-46B9-BDE23434243 (2) - choek sopon-1

គណបក្សដែលបំពេញគ្រប់លក្ខខ័ណ្ឌតាមពេលកំណត់ គ.ជ.ប​ ចុះបញ្ជីជាផ្លូវការ ហើយបើ​គណ​បក្សណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ គជបសម្រេចមិនចុះបញ្ជីគណបក្សនោះទេ។ ក្នុងន័យនេះ គ.ជ.ប​ បានពិនិត្យឃើញថា គណបក្សចំនួន១៥ បានដាក់ឯកសារគ្រប់គ្រាន់ និង​ត្រឹមត្រូវ​ស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់ ហើយ​គ.ជ.ប​ បានសម្រេច​អនុម័ត​ចុះបញ្ជី​គណបក្ស​ទាំង១៥នេះ។

ដោយឡែក គណបក្សសរុបចំនួន៥​ រួមមាន៖ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរ​អភិវឌ្ឍន៍​សេដ្ធកិច្ច គណបក្សភ្លើងទៀន គណបក្សស្រ្តីដើម្បីស្ត្រី និងគណបក្សមហាសាមគ្គីជាតិខ្មែរ បាន​ទទួលការស្នើសុំឲ្យបំពេញឯកសារ និងកែតម្រូវ ហើយក្នុងចំណោមគណបក្សទាំង៥នេះ គណបក្ស៣បានកែតម្រូវ និង​បានបំពេញគ្រប់លក្ខខណ្ឌ គ.ជ.ប ​បាន​សម្រេចទទួលស្គាល់ និង​ចុះបញ្ជី ហើយគណបក្ស១ទៀតកំពុង​កែតម្រូវ លើកលែងតែ​គណបក្សភ្លើងទៀន តែ១​គត់ ដែលធ្វើមិនបានគ្រប់ ​គ.ជ.ប ​សម្រេចបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន នៅ​​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះតែម្តង៕

 


ថ្ងៃចន្ទ, 15 ខែឧសភា 2023 18:12  មានជ័យ