BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាសលើកទី៤នៅវិញ្ញាសាតេក្វាន់ដូស៊ីហ្គេម

ថ្ងៃចន្ទ, 15 ខែឧសភា 2023 15:44  BeeTube News

346831938_262325719591026_2322620874987058412_n
 

កាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ ម្ចាស់មេដាយមាស៣ជំនាន់រួចមកហើយរបស់កីឡាស៊ីហ្គេម វីរកីឡាការិនី ស៊ន សៀវមី បានបន្តដណ្តើមយកមេដាយជូនកម្ពុជាជាលើកទី៤ថែមទៀតនៅក្នុងការប្រកួតវីរៈកម្មចុងក្រោយនៃវិញ្ញាសាតេក្វាន់ដូស៊ីហ្គេមលើកទី៣២។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង ដោយគួររំលឹកផងដែរថា កីឡាការិនីស៊ន សៀវម៉ី បានដណ្តើមយកមេដាយមាសទាំង៣លើកនៅក្នុងស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ និងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ៊ីលីពីន ឆ្នាំ២០១៩ផងដែរ។ ចំណែកលើកទី៤នេះវិញ ដោយនៅក្នុងស៊ីហ្គេមលើកទី៣២ ដែលមានប្រទេសកម្ពុជាជាម្ចាស់ផ្ទះផ្ទាល់ ឆ្នាំ២០២៣នេះ ពិតជាបានកាន់តែលើកមុខលើកមាត់ប្រទេសជាតិយើងកាន់តែពិសេស ដោយកីឡាការិនីស៊ន សៀវម៉ី​​​ បានប្រឹងប្រែងដណ្តើមយកមេដាយមាសជូនកម្ពុជាម្តងទៀតរហូតបានសំរេច ដោយផ្តួលលើគូប្រជែងកីឡាការិនីឡាវដោយសមត្ថភាព ថ្វីបើនៅពេលនេះកីឡាការិនីបំបែកប្រវត្តិសាស្រ្តជាយូរឆ្នាំមួយរួបនេះមានក្រុមគ្រួសារ កូនតូច ដែលត្រូវមើលថែក៏ពិតមែន។  គួរបញ្ជាក់ថា កីឡាការិនីស៊នសៀវមី កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៥ និងមានកំពស់១,៨៣ម៉ែត្រ។ ក្រៅពីនេះផងដែរ ស្នាដៃ​សំខាន់ៗរបស់នាងគួរអោយកត់សម្គាល់មានដូចជាគឺ​ជា​បេក្ខភាព​ដំបូង​គេ​ដែល​បាន​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​អាស៊ី ឆ្នាំ​ ២០១៤ ជូនកម្ពុជា​​មុនគេ​។ ជាងនេះទៅ​ទៀត ស៊ន សៀវម៉ី ក៏​ជា​អត្តពលិកមួយរូប​ដំបូង​គេ​ដែល​ដណ្តើមបាន​កៅអី​ទៅ​ប្រកួត​អូឡាំពិកផងដែរ។ 

346879379_1212884929416108_3949635122091075388_n
346851028_258185279910532_3312792240454322307_n
346831938_262325719591026_2322620874987058412_n
346825416_9784004021613329_2239996413761582964_n
346809232_259088586690930_8803460106949286667_n


 


ថ្ងៃចន្ទ, 15 ខែឧសភា 2023 15:44  BeeTube News