BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមកីឡាបរទេស ចូលទស្សនាអង្គរវត្ត មិនគិតប្រាក់

ថ្ងៃចន្ទ, 15 ខែឧសភា 2023 11:56  លាង ឡា

Angkor-income
 

ភ្នំពេញ៖ កីឡាករ-កីឡាការិនី មកពីប្រទេសជាសមាជិកអាស៊ាន ដែលបាន​ចូលរួម ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ប្រកាសឱ្យចូលទស្សនារមណីយដ្ឋានអង្គរវត្ត ដោយមិនគិតប្រាក់។មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្ម នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្រុមកីឡាករ-កីឡាការិនី ដែលមកចូលរួម ប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យពួកកាត់ ចូលទស្សនាដោយឥតគិតថ្លៃតែម្ដង។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ាន ដែលដឹកនាំក្រុមកីឡាករ-កីឡាការិនី មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេសជាសមាជិកអាស៊ាន គឺគិតលុយថ្លៃសំបុត្រ។ តាមរបាយការណ៍គណ:កម្មាធិការជាតិ រៀបចំប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នាពេលកន្លងទៅបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រតិភូកីឡាទាំងអស់ចំនួន១២,៤០៤ នាក់ និងមកពី១១ប្រទេស។ ប្រតិភូកីឡាទាំង១១ប្រទេស ដែលបានចុះឈ្មោះទាំង ១២,៤០៤ នាក់ ក្នុងនោះ ៖ ១-ប្រតិភូកីឡាកម្ពុជា ចំនួន ១១៥៨ នាក់, ២-ប្រតិភូកីឡាប៊្រុយណេ ចំនួន ១១៣នាក់, ៣-ប្រតិភូកីឡាឥណ្ឌូនេស៊ី ចំនួន ១៨០២នាក់, ៤-ប្រតិភូកីឡាឡាវ ចំនួន ៦៥៦នាក់, ៥-ប្រតិភូកីឡាម៉ាឡេស៊ី ចំនួន ១៥៣២នាក់, ៦-ប្រតិភូកីឡាមីយ៉ាន់ម៉ា ចំនួន ៦៩៤នាក់, ៧-ប្រតិភូកីឡាហ្វីលីពីន ចំនួន ១៣៤២នាក់, ៨-ប្រតិភូកីឡាសឹង្ហបូរី ចំនួន ១២២៨នាក់, ៩-ប្រតិភូកីឡាថៃ ចំនួន ១៩៨៥នាក់, ១០-ប្រតិភូកីឡាទីម័រខាងកើត ចំនួន ១៧១នាក់ និង១១-ប្រតិភូកីឡាវៀតណាម ចំនួន ១៦៦៣នាក់៕

aaaa-2
501b1edc-ab74-466e-b439-2e1683041df0
- leang La (1)-8
- leang La-16
 


ថ្ងៃចន្ទ, 15 ខែឧសភា 2023 11:56  លាង ឡា