យោងតាមសារព័ត៌មាន RT រុស្ស៊ី ចុះផ្សាយថ្ងៃទី១១ ខែឧសភា បានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានបដិសេធចំពោះទង្វើនេះ ដោយទទួលស្គាល់ថា រុស្ស៊ីមានអាវុធដែលមានសមត្ថភាពច្រើនជាង។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងផ្គត់ផ្គង់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។ សារព័ត៌មាន CNN ធ្លាប់បានរាយការណ៍ថា អាវុធ Storm Shadow ជាច្រើនត្រូវបានបញ្ជូនរួចមកហើយ។ លោក Wallace បានជូនដំណឹងដល់សភាអំពីការផ្ទេរសព្វាវុធកាលពីថ្ងៃព្រហស្បតិ៍ដោយអះអាងថាវាជា"ការឆ្លើយតបយ៉ាងយកចិត្តទុកដាក់និងតាមសមាមាត្រ" ធ្វើឡើងដោយទីក្រុងឡុងដ៍ចំពោះស្ថានភាពនៅអ៊ុយក្រែន។ លោកបានពណ៌នាអំពីកាំជ្រួចមីស៊ីលនេះថាជា "សព្វាវុធដែលមានសមត្ថភាពវាយប្រហារដ៏ជាក់លាក់បំផុតក្នុងរយៈចម្ងាយឆ្ងាយ" ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការបន្ថែមចុងក្រោយបំផុតចំពោះឃ្លាំងអាវុធរបស់ទីក្រុង Kiev ដែលផ្តល់ដោយលោកខាងលិច។ លោកបានព្យាករណ៍ថា "ការប្រើប្រាស់ Storm Shadow នឹងអនុញ្ញាតឱ្យអ៊ុយក្រែន រុញច្រានចេញកងកម្លាំងរុស្ស៊ីដែលមានមូលដ្ឋាននៅក្នុងទឹកដីអធិបតេយ្យភាពអ៊ុយក្រែន" ។ លោកបានបន្ទាបពីសារៈសំខាន់នៃការផ្តល់សមត្ថភាពអាវុធថ្មីនេះដល់ទីក្រុងគៀវ ដោយបានបញ្ជាក់ថាកាំជ្រួចមីស៊ីលទាំងនោះ"មិនសូម្បីតែស្មើនឹងសមត្ថភាពអាវុធនៅក្នុងនៅឃ្លាំងអាវុធរបស់រុស្ស៊ីទេ"។ ទីក្រុងគៀវបានស្នើជាយូរមកហើយឲ្យប្រទេសលោកខាងលិចផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់ខ្លួន ប៉ុន្តែសំណើនេះត្រូវបានបដិសេធកាលពីមុន។ ដោយមានការព្រួយបារម្មណ៍ថា ការផ្តល់ជម្រើសដល់អ៊ុយក្រែនក្នុងការវាយប្រហារលើគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងក្លាយជារីកធំឡើងនៃជម្លោះ។ ចំណែកទីក្រុងកៀវក៏បានសន្យាថានឹងមិនធ្វើសកម្មភាពបែបនេះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការបញ្ជូនកាំជ្រួចមីស៊ីលនេះថា នឹងសន្យាថាយោធារុស្ស៊ីនឹងធ្វើការកែតម្រូវជាចាំបាច់ ដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មីនេះ។ ទីក្រុងមូស្គូបានព្រមានថា ការបន្តផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននឹងអូសបន្លាយពេលជម្លោះ ដែលមិនអាចបញ្ចប់បាន លុះត្រាតែទីក្រុងគៀវ និងអ្នកគាំទ្របរទេសរបស់ខ្លួន ដោះស្រាយកង្វល់សន្តិសុខស្នូលរបស់រុស្ស៊ី។ រុស្ស៊ីចាត់ទុកការគំរាមកំហែងនេះជាផ្នែកនៃសង្គ្រាមប្រូកស៊ីដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងពួកគេ។