BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កីឡាការិនី ទូច ចាន់វត្តី ឈ្នះមេដាយមាស វិញ្ញាសាគុនខ្មែរ

ថ្ងៃព្រហស្បតិ៍, 11 ខែឧសភា 2023 17:45  លាង ឡា

- leang La-9

ភ្នំពេញ៖ កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី បានយកឈ្នះលើកីឡាការិនីវៀតណាម Nguyen Thi Chieu និងដណ្ដើមបានមេដាយមាស លើវិញ្ញាសា គុនខ្មែរ នារី ទម្ងន់ ៥៤គីឡូក្រាម ដែលរៀបចំឡើង ក្នុងសាលដំរី នៃពហុកីឡដ្ឋានជាតិ មរតក តេជោ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។

នៅក្នុងជំនួបរវាងកីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ជាមួយកីឡាការិនីវៀតណាម Nguyen Thi Chieu បានធ្វើឡើងយ៉ាងស្វិតស្វាញ ដោយកីឡាការិនី លើវិញ្ញាសា គុនខ្មែរ នារី ទម្ងន់ ៥៤គីឡូក្រាម បានប្រឹងប្រែងអស់ពីសមត្ថភាពរាងៗខ្លួនដើម្បីដណ្ដើមមេដាយមាស នាព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

- leang La-10

គួសបញ្ជាក់ដែរថា កីឡាការិនីគុនខ្មែរជម្រើសជាតិកម្ពុជា ទូច ចាន់វត្តី ត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរចាប់អារម្មណ៍ពីសម្រស់ដ៏ស្រស់ស្អាត ក៏ធ្លាប់ឈ្នះមេដាយមាសពីការប្រកួតជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ផងដែរ៕

 


ថ្ងៃព្រហស្បតិ៍, 11 ខែឧសភា 2023 17:45  លាង ឡា