BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ពៅ សុខា ឈ្នះមេដាយស៊ីហ្គេម៥គ្រឿងជូនកម្ពុជា

ថ្ងៃព្រហស្បតិ៍, 11 ខែឧសភា 2023 15:33  BeeTube News

346046268_762998148616974_4582277532284301526_n
 

នេះគឺជាជោគជ័យធំមួយសំរាប់កម្ពុជា ដោយមានកីឡាការិនីប៉ុន្មានរូបនេះបានធ្វើអោយប្រទេសកម្ពុជារកមេដាយស៊ីហ្គេមបានច្រើនជាងគេបង្អស់នាំមុខប្រទេសដទៃទៀតលើវិញ្ញាសារកីឡាវូ៉វីណាមដែលមានរហូតទៅដល់២៧មេដាយនាំមុខវៀតណាម​​​ ២០មេដាយ និងថៃ១៦ មេដាយ។ នៅក្នុងនោះផងដែរយើងក៏មានកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាឆ្នើមមួយរូបដែលបានជួយរកមេដាយជូនកម្ពុជារហូតដល់ទៅ៥គ្រឿងម្នាក់ឯង នោះគឺកីឡាការិនី​​​ពៅសុខា ដែលនាងទទួលបាន​មេដាយ​មាស​៣ ប្រាក់​១ និង​សំរឹទ្ធ១​ ក្នុង​ចំណោម​វិញ្ញាសា​ទាំង​៥​ ក្នុងការប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម ២០២៣ នៅឯមជ្ឈមណ្ឌលពិពណ៌អន្តរជាតិនិងសន្និបាតជ្រោយចង្វារ​ OCIC គល់ស្ពានបាឡេ ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភាកន្លងមកនេះ។លេីវិញ្ញាសា​ទាំង៥នោះរួចមាន មេគុនកាំបិតភ្លោះនារីឯកត្តជន  មេគុនកាំបិតធំ នារីឯកត្តជន វិញ្ញាសា សម្តែងស្នៀតការពារខ្លួនប្រើដាវជាគូ វិញ្ញាសារសម្តែងបុរស៣នាក់នារី៣នាក់ និងវិញ្ញាសាសម្តែងគុនដាវក្រុមនារី៤នាក់។ គួរបញ្ជាក់អោយដឹងផងដែរថា កីឡាការិនី ពៅសុខា គឺជាម្ចាស់ជើងឯកពិភពលោកធ្លាប់ទទួលបានមេដាយជាច្រើនរួចមកហើយដូចជា៖

- ក្នុងឆ្នាំ២០១៧ នៃការប្រកួត World Championship នៅប្រទេសឥណ្ឌា

-ឆ្នាំ២០១៩​ឈ្នះ World Championship នៅកម្ពុជា

- ឆ្នាំ​២០២២​ឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

-និងឈ្នះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​ជាច្រើន​ទៀត​។

កីឡាការិនីពៅសុខាក៏ធ្លាប់បានសម្តែងអោយដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចសំរាប់ការប្រកួតនេះ ដោយនាងបានដាក់កំណត់គោលដៅខ្លួនឯងចាប់តាំងពីឆ្នាំ២០១៣មក ថានឹងប្រឹងប្រែងដណ្តើមយកមេដាយជូនប្រជាជនកម្ពុជាអោយបាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។

345448989_963656161477717_1092782195264762381_n
345070802_604063994992811_7874332318226923060_n
344844542_226501833409991_5331798366481260796_n
344568631_138969072488759_1632395071695341370_n
344394465_1025041735148537_488022747360579871_n
343745533_626359438939744_338904177909818853_n
332788463_1515219585635771_5275713947388876139_n
 


ថ្ងៃព្រហស្បតិ៍, 11 ខែឧសភា 2023 15:33  BeeTube News