ភ្នំពេញ៖ កីឡាករកម្ពុជា ចំនួន៤រូប បានទទួលជ័យជម្នះលើគូប្រគួត លើវិញ្ញាសាប្រដាល់គុនខ្មែរ ក្នុងសាលដំរី នៃពហុកីឡដ្ឋានជាតិ មរតក តេជោ និងទទួលបានមេដាយមាស នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។
កីឡាករកម្ពុជា ទាំង៤រូប ដែលទទួលបានជ័យជម្នះ រួមមាន៖
១- កីឡាករ ម៉ាប់ ធារ៉ា (កម្ពុជា) យកឈ្នះកីឡាករ 𝐕𝐎 𝐍𝐇𝐔𝐀𝐍 𝐏𝐇𝐎𝐍𝐆 (វៀតណាម) (𝐕𝐬. ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម។
២-កីឡាករ ឡុង ពិសិដ្ឋ យកឈ្នះកីឡាករ 𝐃𝐔𝐎𝐍𝐆 𝐃𝐔𝐂 𝐁𝐀𝐎 (វៀតណាម) ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម។
៣-កីឡាករ ខាំ ខ្លានាង (កម្ពុជា) យកឈ្នះកីឡាករ 𝐋𝐄 𝐂𝐎𝐍𝐆 𝐍𝐆𝐇𝐈 (វៀតណាម) ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។
៤-កីឡាករ ហ៊ឹម គឹមរៀង (កម្ពុជា) យកឈ្នះកីឡាករ 𝐒𝐎𝐔𝐊𝐍𝐀 𝐊𝐄𝐎𝐓𝐇𝐀𝐓𝐀𝐋𝐀𝐓𝐇 (ឡាវ) ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
សូមជម្រាបថា ការប្រគួត ដណ្ដើមមេដាយមាស នៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ មានគូប្រគួតដណ្ដើមមេដាយមាស ចំនួន៨គូ លើប្រភេទវិញ្ញាសាប្រដាល់គុនខ្មែរ ក្នុងនោះមានការចូលរួមពីកីឡាករ កីឡាការិនីកម្ពុជា ចំនួន៦គូ និង២គូទៀត ជាការប្រគួតរវាងកីឡាប្រដាល់បរទេស ជាមួយបរទេស៕