BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​កង​កម្លាំងនគរបាលជាតិ ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ដើម្បីឱ្យ​ស្របតាម​ស្ថាន​ការ​វិវត្តន៍​នៃសន្ដិសុខ​ពិភពលោក

ថ្ងៃពុធ, 10 ខែឧសភា 2023 17:32  មានជ័យ

as-16

មានប្រសាសន៍នៅ​ក្នុងពិធីបិទវគ្គសុក្រឹត​ការ​ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់​ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅ​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២៣នេះ ​សម្ដេចក្រឡា​ហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី​បាន​អះអាងថា ​ទោះ​បី​ក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវឆ្លង​កាត់វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញនានា ឱ្យស្របតាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ និង​​អន្ដរជាតិ​។

345876794_143100651988416_3658373015157897917_n - choek sopon

សម្ដេចក្រឡាហោម ស ខេង ​បាន​បញ្ជាក់យ៉ាងនេះថា “​ក្រសួងមហាផ្ទៃ បាន​ដាក់​កាព្វកិច្ច​ដល់​កម្លាំងនគរបាលជាតិទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញ និង​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់ ស្រប​តាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ និង​អន្ដរជាតិ។ ក្នុងន័យនេះ បណ្ឌិត្យ​សភា​​នគរបាលកម្ពុជា ពិតជាមានបេសកកម្មយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស​របស់​កង​កម្លាំង​នគរបាលជាតិ ដែល​មានភារកិច្ចបម្រើសង្គម និងប្រជាពលរដ្ឋ ឱ្យរស់នៅប្រកប​ដោយ​សេចក្ដី​សុខសាន្ដ”។

345903951_548657807439673_891669428725598992_n - choek sopon

សម្ដេច​​បន្ដថា ​បច្ចុប្បន្នក្រសួងមហាផ្ទៃ បានខិតខំលើក​កម្ពស់​សមត្ថភាព​កង​កម្លាំង​​នគរបាល​ជាតិ ឱ្យមានសមត្ថភាពប្រហាក់ប្រហែល​ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ ឱ្យ​មាន​កម្រិត​ស្ដង់ដារ ហើយដើម្បី​​សម្រេចបាននូវការងារនេះ គឺពិតជា​មានកិច្ច​ការងារជា​ច្រើន​ដែល​ត្រូវធ្វើ ជាពិសេស​បណ្ឌិត្យសភានគរបាលកម្ពុជា និង​ភាព​​អង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវ​រួប​​​រួមគ្នាឱ្យកងកម្លាំងនគរបាលជាតិ មានសមត្ថភាពខ្ពស់ផងដែរ។

Pl6459447474075065_3497289984828357309_n (13) - choek sopon

បើតាមសម្ដេច​នាយករដ្ឋមន្ដ្រីស្ដីទី មកដល់ពេលនេះ ក្រសួងមហាផ្ទៃ ​បានរៀប​ចំវិធាន​ការ​រិត​បណ្តឹង​​​ចំពោះ​ការផ្ទេរ​ចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ បើមិនដូច្នោះទេ បណ្ឌិត្យ​សភា​នគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលប៉ុន្មានដងទៀត ក៏មិនចប់ដែរ​។ សម្ដេចអះអាងថា នាយកដ្ឋាន​បុគ្គលិក ត្រូវតែទទួលខុសត្រូវចំពោះ​អ្នកផ្ទេរចូលមកនគរបាលជាតិ។

Pl6459447474075065_3497289984828357309_n (14) - choek sopon

ចំណែក​ នាយឧត្តមសេនីយ៍​ សេង ផល្លី ប្រធានបណ្ឌិត្យសភា​នគរបាលកម្ពុជា បានលើក​ឡើង​ថា ភារកិច្ច​របស់បណ្ឌិត្យសភានគរបាលកម្ពុជា គឺការងារបណ្តុះបណ្ដាល កងកម្លាំងនគរ​បាល​ជាតិ ឲ្យស្របតាមស្ដង់ដាគុណភាព ដែលបានកំណត់ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព និង​ក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ និងបាន​ប្តេជ្ញាសម្រេចកិច្ចនេះឲ្យបាន​៕​ 

 

 


ថ្ងៃពុធ, 10 ខែឧសភា 2023 17:32  មានជ័យ