ភ្នំពេញ៖ វិញ្ញាសាប្រដាល់គុនខ្មែរ នឹងរៀបចំការប្រគួត ដណ្ដើមមេដាយមាស ចំនួន៨គូ នៅរសៀលម៉ោង២-០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងសាលដំរី នៃពហុកីឡដ្ឋានជាតិ មរតក តេជោ ខណៈការប្រគួតនេះ ត្រូវបានរំពឹងថា កម្ពុជា អាចទទួលបានមេដាយមាសបន្ថែមទៀត។ ការប្រគួតដណ្ដើមមេដាយមាស ចំនួន៨គូ លើប្រភេទវិញ្ញាសាប្រដាល់គុនខ្មែរ នឹងមានការចូលរួមពីកីឡាករ កីឡាការិនីកម្ពុជា ចំនួន៦គូ និង២គូទៀត ជាការប្រគួតរវាងកីឡាប្រដាល់បរទេស ជាមួយបរទេស។
តាមផែនការ គូទី១ គឺកីឡាករកម្ពុជា ត្រូវប៉ះជាមួយកីឡាករវៀតណាម ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ផ្នែកបុរស:
គូទី២ ប្រភេទទម្ងន់៤៥គីឡូក្រាម ផ្នែកនារី គឺឡាវ ត្រូវប៉ះជាមួយវៀតណាម
គូទី៣ កម្ពុជា ត្រូវប៉ះជាមួយវៀតណាម ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម
គូទី៤ វៀតណាម ប៉ះជាមួយមីយ៉ាន់ម៉ា ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ផ្នែកបុរស
គូទី៥ ផ្នែកបុរស ប្រភេទទម្ងន់៥១គីឡូក្រាម គឺកម្ពុជា ត្រូវប៉ះជាមួយវៀតណាម
គូទី៦ ប្រភេទទម្ងន់៥៤គីឡូក្រាម គឺកម្ពុជា ត្រូវប៉ះជាមួយឡាវ
គូទី៧ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កម្ពុជា ត្រូវប៉ះជាមួយវៀតណាម ផ្នែកនារី
គូទី៨ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម គឺកម្ពុជា ត្រូវប៉ះជាមួយវៀតណាម។
តាមការប្រកាសរបស់អ្នករៀបចំកម្មវិធីបានឱ្យដឹងថា សាធារណជនអាចចូលរួមមើលការប្រគួតផ្ទាល់នៅសាលដំរី នៃពហុកីឡដ្ឋានជាតិ មរតក តេជោ ចាប់ពីម៉ោង២រសៀល នាថ្ងៃទី១០ ខែឧសភានេះ ដោយមិនមានការលក់សំបុត្រនោះទេ ប៉ុន្តែត្រូវទៅយកសំបុត្រដើម្បីបានចូលទស្សនា៕