BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កីឡាករកម្ពុជា វិញ្ញាសាគុនខ្មែរ១៥នាក់ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ

ថ្ងៃពុធ, 10 ខែឧសភា 2023 08:54  លាង ឡា

345232537_166217893064506_3081291875529691453_n - leang La (1)
 

ភ្នំពេញ៖ កីឡាករកម្ពុជា លើប្រភេទវិញ្ញាសាគុនខ្មែរចំនួន១៥នាក់ បានត្រៀមខ្លួនឡើងប្រគួតនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្ដើមមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ការប្រកួតជម្រុះនាពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចទី៩ ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជា បានឈ្នះចំនួន ៤ប្រកួតបន្ថែមទៀត ជាហេតុធ្វើឱ្យចំនួនកីឡាករកម្ពុជា លើវិញ្ញាសាគុនខ្មែរ សរុប១៥នាក់ បានឡើងដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទ១០ និងថ្ងៃទី១១ ខែឧសភានេះ។ បច្ចុប្បន្នកីឡាករកម្ពុជា លើវិញ្ញាសាប្រកួតគុនខ្មែរ បានទទួលមេដាយមាសចំនួន ២គ្រឿងរួចមកហើយ និងមានកីឡាករចំនួន ១៥នាក់ ត្រៀមប្រកួតយកមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រនេះ។ យោងតាមផេកផ្លូវការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា គិតត្រឹមម៉ោង ១០.០០នាទីយប់ នាថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយសរុប១១៧ ក្នុងនោះមានមេដាយមាស ចំនួន៣៩មេដាយ មេដាយប្រាក់ចំនួន ៣៦គ្រឿង និងមេដាយសំរិទ្ធចំនួន ៣៥គ្រឿង៕

as-15
345848418_570236425194180_2545677926845206869_n - leang La
12 - leang La
 


ថ្ងៃពុធ, 10 ខែឧសភា 2023 08:54  លាង ឡា