BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

សមត្ថ​កិច្ចចាប់​រថយន្ត​​​ លួចដឹក​​មាន់​រស់ជាង១៣០០ក្បាល និងស៊ុត​ជិត​២០០០​គ្រាប់ ​ដោយ​ខុស​​​ច្បាប់​ ចេញពីវៀតណាម​

ថ្ងៃអង្គារ, 09 ខែឧសភា 2023 13:12  មានជ័យ

 342735273_992215215103924_3369554879116195020_n

​សត្វមាន់​ជាង​១៣០០ក្បាល និងស៊ុតជិត​២០០០គ្រាប់ ដែល​​ក្រុម​ឈ្មួញទុច្ចរិត លួច​​នាំចូ​ល​​ពី​ប្រទេសវៀតណាម ​ដោយគ្មានលិខិតអនុញាត​នោះ ​​ត្រូវ​​បាន​​​កម្លាំង​អគ្គនាយកដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្មសត្វ ចុះ​បង្ក្រាប ​​កាលពីវេលាម៉ោង​៣ និង​០៥​នាទី​ទៀបភ្លឺ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ២០២៣ នៅ​លើផ្លូវជាតិលេខ១ ចំណុចភូមិ១ ឃុំព្រែក​ខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។​

លោក ហ៊ុន សារ៉ាត់ ប្រធានក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើសចរាចរណ៍សត្វ និងផលិត​ផល​មាន​ដើមកំណើតពីសត្វ បានឲ្យដឹង​នៅព្រឹក​ថ្ងៃទី០៩ ខែឧសភា នេះថា ការចុះ​បង្ក្រាបនេះ​បាន​ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​​ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វ ដោយបាន​ឃាត់​រថយន្ដមួយគ្រឿងម៉ាក HYUNDIA ពណ៌ស ជាប្រ​ភេទ​រថយន្តដឹកទំនិញចំណុះ​២.៥ តោន ពាក់​ស្លាក​លេខភ្នំពេញ ៣F-៨៣៦៤។ រថយន្តនោះ ដឹកសត្វមាន់​រស់​ចំនួន១៣៧០ក្បាល និងស៊ុត​មាន់ចំនួន​១៨០០០​គ្រាប់ ដែលលួចនាំចូល​ពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និងបន្តឆ្ពោះទៅលក់​ចែកចាយ​នៅ​រាជធានីភ្នំពេញ ដោយគ្មាន​លិខិត​អនុញ្ញាតអ្វីទាំងអស់។ បើតាម​លោក ហ៊ុន សារ៉ាត់ ​ក្រោយពី​ឃាត់ និងឆែកឃើញ កម្លាំងជំនាញរបស់លោក បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្មសត្វ ដើម្បីចាត់​ការ​​ទៅ​តាម​នីតិវិធីច្បាប់។ គួររំលឹកថា កាលពីវេលា​ទៀបភ្លឺ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ ​ ក៏បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​១គ្រឿងផងដែរ​ ដែលបានដឹកកូនមាន់ខ្មៅ​ចំនួន១៩០០ក្បាល​ ពីប្រទេសវៀតណាម ដោយ​ខុសច្បាប់ តាមច្រកភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បី​បន្ត​ទៅលក់ចែកចាយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល​​៕

as-14
251150910920616_3472267417340433460_n-768x1024 (8) - choek sopon
251150910920616_3472267417340433460_n-768x1024 (7) - choek sopon
251150910920616_3472267417340433460_n-768x1024 (6) - choek sopon
251150910920616_3472267417340433460_n-768x1024 (5) - choek sopon
251150910920616_3472267417340433460_n-768x1024 (3) - choek sopon
251150910920616_3472267417340433460_n-768x1024 (2) - choek sopon
251150910920616_3472267417340433460_n-768x1024 (1) - choek sopon
344965034_892134285182426_1294029024381619797_n - choek sopon
344768922_1739128989818518_3992181593945160739_n - choek sopon
343101737_112622081827402_6288825407071300514_n
 


ថ្ងៃអង្គារ, 09 ខែឧសភា 2023 13:12  មានជ័យ