BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បាល់ទះបុរសឥណ្ឌូនេស៊ី ឈ្នះកម្ពុជា នាំមេដាយមាសទៅស្រុកកំណើត

ថ្ងៃអង្គារ, 09 ខែឧសភា 2023 10:36  លាង ឡា

344805070_194522770134260_3896217854529785965_n
 

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី បានយកឈ្នះក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៣សិត ទល់០ កាលពីរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ និងទទួលបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ក្នុងជំនួបយ៉ាងស្វិតស្វាញនាវគ្គផ្ដាច់ព្រ័ត្រនេះ នៅសិតទី១ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ទទួលបានពិន្ទុ២៥-២១,សិតទី២ ទទួលបានពិន្ទុ២៥-១០ និងសិតទី៣ ទទួលបានពិន្ទុ២៥-១៥។ លទ្ធផលរបស់ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី បានក្លាយជាប្រវត្តិសាស្រ្តថ្មីរបស់ខ្លួនផ្ទួនៗ ខណៈពួកគេធ្លាប់យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន និងវៀតណាម និងចុងក្រោយ គឺកម្ពុជា នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ គួរកត់សម្គាល់ដែរថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រនេះ គឺក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិថៃ ៕

 

as-12
- leang La (2)
- leang La (1)-2
- leang La-3
 


ថ្ងៃអង្គារ, 09 ខែឧសភា 2023 10:36  លាង ឡា