BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បាល់ទះបុរសកម្ពុជា ឈ្នះថៃ ត្រូវឡើងទៅប៉ះជាមួយឥណ្ឌូនេស៊ី

ថ្ងៃចន្ទ, 08 ខែឧសភា 2023 11:00  លាង ឡា

345466343_116561018096721_8565906462616219605_n
 

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកជ័យជម្នះលើក្រុមកីឡាបាល់ទះបុរសជម្រើសជាតិថៃ ជាប្រវត្តិសាស្រ្តក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិត ទល់២ កាលពីរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកជ័យជម្នះរបស់ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា លើក្រុមកីឡាបាល់ទះបុរសជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលពុំធ្លាប់មាននាពេលកន្លងទៅ។ ជាមួយជ័យជម្នះនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងអំណរគុណអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមលើកទឹកចិត្តដល់កីឡាករកម្ពុជា ទាំងនៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានចាត់ទុកសកម្មភាពលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជាថា ជាដំណើរឆ្ពោះទៅដណ្តើមមេដាយជូនជាតិ មាតុភូមិកម្ពុជា។ សូមជម្រាបថា ជ័យជម្នះរបស់ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវឡើងទៅប៉ះជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិ ឥណ្ឌូនេស៊ី ដែលជាម្ចាស់មេដាយមាសជាច្រើនជំនាន់ ដើម្បីដណ្តើមយកមេដាយមាស សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕

b-40
345848471_2572053912949349_4341760909792204876_n - leang La
345669233_252365173971710_7176133413127220721_n
345655285_170402972321424_5874359221267078011_n - leang La
345292240_1367696514089123_3122586112395107019_n - leang La
 


ថ្ងៃចន្ទ, 08 ខែឧសភា 2023 11:00  លាង ឡា