BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចៅហ្វាយខេត្តខេត្តតាកែវ ​ចេញ​គោលការណ៍៣​ចំណុច ដើម្បី​ដោះ​ស្រាយ​ជូន​​ពលរដ្ឋ​​​​ដែល​ចាញ់បោកឧកញ៉ា ជា សារ៉ន​

ថ្ងៃសុក្រ, 05 ខែឧសភា 2023 17:01  មានជ័យ

as-11
 

​​អភិបាលខេត្តតាកែវ ​​លោក អ៊ូច ភា កាលពីព្រឹកថ្ងៃ​​ទី០៥ ខែ​ឧសភា ​នេះ​ បានបើក​កិច្ចប្រជុំ​​មួយ ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនិងទិញដីធ្លី និងវិនិយោគ​ជាមួយ​ឧកញ៉ា ជា សារ៉ន ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ បន្ទាប់​ពីមានបងប្អូនប្រជាពលរដ្ឋ​រស់នៅក្នុងខេត្តតាកែវជាង៤០០នាក់បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តតាកែវអោយជួយពួកគាត់ដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន នៅខេត្តកំពត ។​

លោក អ៊ូច ភា បានឲ្យដឹងថា ​​ក្រោយ​ពីស្ដាប់ការលើកឡើង និងសំណូមពរ​របស់បងប្អូនប្រជា​ពល​រដ្ឋ​ដែលចូលរួម​ ដោយស្នើសុំអោយអាជ្ញាធខេត្តតាកែវជួយអន្តរាគមន៍នោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានដោះស្រាយបញ្ហាចំនួន៣ចំណុចជូនបងប្អូនប្រជាពលរដ្ឋ​ គឺទី១, អោ​យ​ប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងនៅខេត្តកំពតឬដាក់ពាក្យបណ្ដឹងនៅសាលាខេត្តតាកែវ ហើយ​អាជ្ញាធខេត្តតាកែវ និងជួយអន្តរាគមន៍ទៅខេត្តកំពតអោយជួយដោះស្រាយជូនបង​ប្អូន​ប្រជាពលរដ្ឋ។ ទី២, ករណីបងប្អូនប្រជាពលរដ្ឋខ្ចីលុយធនាគារ គឺអោយក្រុមហ៊ុន ជា សារ៉ន ជាអ្នកទទួលខុសត្រូវក្នុងការបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ និងទី៣ ពាក់ព័ន្អនិង​ប្លង់ដីរបស់​ប្រជាពលរដ្ឋដែលដាក់បញ្ចាំនៅធនាគារគឺអោយក្រុមហ៊ុន ជា សារ៉ន យកអចលនៈទ្រព្យរបស់​ខ្លួន​​ដាក់​បញ្ចាំនៅធនាគារយកប្រាក់មកលោះប្លង់ជូនបងប្អូនប្រជាពលរដ្ឋវិញ។ 

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៍បានសំណូមពរដល់បុគ្គ​លិកធនាគារ និង​បុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងអស់សូមកុំមានការគំរាមកំហែងប្ដឹងផ្ដល់ ឬរឹបអូសផ្ទះសម្បែងបង​ប្អូន​ប្រជាពលរដ្ឋដែលខ្ចីលុយពាក់ព័ន្ធទៅនិងក្រុមហ៊ុន ជា សារ៉ន ហើយក្នុងនោះអាជ្ញាធរ​មូល​ដ្ឋាន​ត្រូវតាមដាន​ និងអន្តរាគមន៍​អោយបានទាន់ពេលវេ​លាក្នុងការ​ជួយបងប្អូនប្រជា​ពលរដ្ឋ​បើមានការគំរាមកំហែងណាមួយ។ 

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ បងប្អូនប្រជាពលរដ្ឋបានទទួលយកចំពោះដំណោះ​ស្រាយ​របស់អាជ្ញាធរខេត្តតាកែវ​ផងដែរ។

ឧកញ៉ា ​ជា ​សារ៉ន​ និង​មនុស្ស​​៨ ​នាក់​ទៀត ​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​កំពត​ ធ្វើ​ការ​ឃាត់​ខ្លួន ​ពាក់​ព័ន្ធ​ករណី​​ឆរបោក​​ប្រជា​ពលរដ្ឋ ​ក្រោម​រូប​ភាព​វិនិយោគ​ដីឡូតិ៍ ​នៅស្រុក​ឈូក​ ខេត្ត​កំពត​ ហើយត្រូវបាន​ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានចេញដីកាបង្គាប់​ឱ្យឃុំ​ខ្លួន​ កាលពីថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ ​ពីបទទឆបោកមានស្ថានទម្ងន់ទោស៕

CS1177933072875137_8634523512836226464_n-1024x768 (11) - choek sopon
CS1177933072875137_8634523512836226464_n-1024x768 (10) - choek sopon
CS1177933072875137_8634523512836226464_n-1024x768 (9) - choek sopon
CS1177933072875137_8634523512836226464_n-1024x768 (7) - choek sopon (1)
CS1177933072875137_8634523512836226464_n-1024x768 (5) - choek sopon
CS1177933072875137_8634523512836226464_n-1024x768 (4) - choek sopon
CS1177933072875137_8634523512836226464_n-1024x768 (2) - choek sopon
CS1177933072875137_8634523512836226464_n-1024x768 (1) - choek sopon
 


ថ្ងៃសុក្រ, 05 ខែឧសភា 2023 17:01  មានជ័យ