BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

គម្រោងវិនិយោគថ្មី លើទំហំទឹកប្រាក់ជាង១០លានដុល្លារ ត្រូវបានអនុម័ត

ថ្ងៃសុក្រ, 05 ខែឧសភា 2023 11:02  លាង ឡា

photo_2023-04-28_09-04-14 - leang La
 

ភ្នំពេញ៖ គម្រោងវិនិយោគថ្មី ចំនួន២ លើទំហំទឹកប្រាក់ជាង១០លានដុល្លារអាម៉េរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត ខណៈគម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារ បានរាប់ពាន់កន្លែង។របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖

ក្រុមហ៊ុន “Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា គម្រោងនេះ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៨៦កន្លែង។

ចំណែកក្រុមហ៊ុន “SUXINGMAX GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងដែរថា ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៨៦កន្លែងផងដែរ៕

345430495_627682602555147_4483593478139605052_n - leang La
345261689_997529094530282_2051409609925450489_n - leang La
 


ថ្ងៃសុក្រ, 05 ខែឧសភា 2023 11:02  លាង ឡា