BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក អៀ ចាន់ណា ដែលចុះចូលជា​​សមាជិក​គណបក្សប្រជាជនកម្ពុជា​

ថ្ងៃព្រហស្បតិ៍, 04 ខែឧសភា 2023 10:32  មានជ័យ

 a-108

ប្រធានគណបក្សប្រជាជនកម្ពុជា​ ​សម្តេចតេជោ ហ៊ុន សែន ​នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣​នេះ បានប្រកាសទទួលយក​លោក អៀ ចាន់ណា អតីតតំណាង​យុវជន​ នៃអតីតគណបក្ស​សង្រ្គោះ​ជាតិ​ប្រទេសន័រវេ (Norway) ឱ្យធ្វើជាសមាជិកបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​ ​​​បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយ​មិនប្រកាន់​និន្នាការនយោបាយ។ ការប្រកាសទទួលយករបស់​សម្តេចតេជោ ហ៊ុន សែន ​ក្រោយពី​លោកអៀ ចាន់ណា​ បានចេញ​វីដេអូ និងលិខិតសុំ​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នារសៀល​ថ្ងៃទី០៣ ខែឧសភា នេះ។ សម្តេចបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្ត​ទូលាយ​ទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ​ពីអតីត​កាល​ក្នុង​គោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត។ ក្នុងន័យនេះគណបក្ស​ប្រជាជន​កម្ពុជា សូមស្វាគមន៍ទទួលយកលោកអៀ ចាន់ណាជាសមាជិកគណបក្សប្រជាជនកម្ពុជា​ចាប់​ពីពេលនេះតទៅ​។

សូមបញ្ជាក់ថា  លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅ​ក្បែរផ្សារអ៊ី​អន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ដែលប្រ​ព្រឹត្តឡើង​កាលពីឆ្នាំ២០២០ ហើយ​​បានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន​ កាលពីថ្ងៃទី០២ ខែឧសភា ម្សិលមិញ បន្ទាប់ពីរូបលោកបាន​ទទួលកំហុស​ ហើយសុំទោស​សម្តេចតេជោនាយករដ្ឋមន្រ្តី។ ​តាមរយៈវីដេអូ និងលិខិតសុំទោសរបស់លោក អៀ ចាន់ណា បានទទួលស្គាល់ពីកំហុសរ​បស់​ខ្លួនទាំងអស់ដែលបានប្រព្រិត្តិកន្លងមក។ បន្ទាប់មកលោកសន្យាថា​លោកនឹងគោរពទៅ​តាម​ច្បាប់​របស់ម្ពុជាហើយការសម្រេចចិត្តនេះធ្វើឡើងទៅតាមឆន្ទៈគ្មានការបង្ខិតបង្ខំឡើយ

Ear2023-05-02_14-52-19 (8) - choek sopon
Ear2023-05-02_14-52-19 (7) - choek sopon
Ear2023-05-02_14-52-19 (6) - choek sopon
Ear2023-05-02_14-52-19 (5) - choek sopon
Ear2023-05-02_14-52-19 (4) - choek sopon
Ear2023-05-02_14-52-19 (2) - choek sopon
a-108
 


ថ្ងៃព្រហស្បតិ៍, 04 ខែឧសភា 2023 10:32  មានជ័យ