BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សិល្បករបារមីចេញបទថ្មីរួមគ្នាសំរាប់ព្រឹត្តិការណ៍ស៊ីហ្គេម “ចងចាំសាវតារ”

ថ្ងៃអង្គារ, 02 ខែឧសភា 2023 17:33  BeeTube News

344363909_610378917681504_8103420564149418029_n
 

កាលពីយប់ថ្ងៃទី១ ក្នុងដើមខែឧសភាកន្លងទៅនេះ ផលិតកម្មបារមីបានធ្វើការទំលាក់បទចម្រៀងរួមគ្នាថ្មីមួយមានចំណងជើងថា«ចងចាំសាវតារ» រឺហៅម្យ៉ាងទៀតថា«Legacy» សំរាប់ការបើកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងសំដៅជូនជាពិសេសទៅកាន់អត្តពលិកនៃកីឡាស៊ីហ្គេមឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ។ សង្កេតឃើញថានៅក្នុងបទចម្រៀង«ចងចាំសាវតារ» នេះផងដែរ ត្រូវបានចូលរួមច្រៀងដោយសិល្បករបារមី6រូបដូចជាលោកវណ្ណដា កញ្ញា Sophia Kao លោក Norith លោក JuvieLin លោកវណ្ណថាន និងកញ្ញាស៊ូស៊ីរីកាផងដែរ។ មិនតែប៉ុណ្ណោះសង្កេតឃើញថាមិនថាឡើយជាឈ្មោះនៃចំណងជើងនៃបទចម្រៀងក្តី រឺមួយមកដល់ត្រង់ចំណុច Verse កណ្តាលនៃបទចម្រៀងក្តីគឺហាក់បាន Inspireពីទំរង់បទចំរៀងជាតិដ៏ខ្ពង់ខ្ពស់របស់យើងនិពន្ធឡើងដោយសម្តេចជួនណាតមានចំណងជើងថា«ពង្សាវតារខ្មែរ»។ ជាក់ស្តែងនៅត្រង់ការក្លាយទំនុកច្រៀង និងទំនុកភ្លេងនៅត្រង់ប៉ារូលចំរៀងថា«ខ្មែរអើយ ចូរចាំជាក់ថា ពួកយើងខ្លាំងអស្ចារ្យតាំងពីសម័យមហានគរ»។ ទាក់ទងទៅលើបទចម្រៀង«ចងចាំសាវតារ» នេះផងដែរ ក៏កាន់តែគួរអោយចម្លែកចិត្តថែមទៀតស្របពេលដែលបទចម្រៀងថ្មីរបស់លោកជីដេវីតដែលត្រូវបានចេញផ្សាយសំរាប់ជាតិមានចំណងជើងថា«មហានគរ»ដែលស្រដៀងគ្នាទៅនឹងបទចម្រៀងជាតិមួយទៀតរបស់សម្តេចជួនណាតមានចំណងជើងថា«នគររាជ»។ ប៉ុន្តែយើងនៅមិនអាចប៉ាន់ស្មានដឹងនោះទេថានៅពីក្រោយនោះសិល្បកររបស់យើងមានទំនាក់ទំនងនឹងគ្នារឺអត់ ហើយថាតើបទចម្រៀង«ចងចាំសាវតា» និងបទ«មហានគរ» ពិតជាបាន Inspireចេញពីបទចម្រៀងជាតិរបស់សម្តេចជួនណាតរឺអត់។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

344252002_953753032640530_1741216092482492945_n
342713162_1020378498925931_5617765232482996734_n-1
330767098_949734543074785_4343585843756432361_n
 


ថ្ងៃអង្គារ, 02 ខែឧសភា 2023 17:33  BeeTube News