BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង ដឹកភ្ញៀវទេសចរវ័យចំណាស់ចូលទស្សកិច្ចនៅក្រុងព្រះសីហនុ

ថ្ងៃអង្គារ, 25 ខែមេសា 2023 16:24  មានជ័យ

 photo_4_2023-04-25_16-15-02

នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ ដើម្បីឲ្យក្រុមអ្នកទេសចរវ័យចំណាស់ដើរលេងកម្សាន្តនៅតំបន់រមណីដ្ឋានសំខាន់ៗ ក៏ដូចជានៅតាមទីវត្តអារាមនៅក្នុងក្រុងព្រះសីហនុ។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា នាវានេះមានឈ្មោះ “EUROPA2” មានបណ្តោយប្រវែង២២៥.៣៨ ម៉ែត្រ ទទឹងប្រវែង២៩.៩០ ម៉ែត្រ និងជម្រៅ ៦.៣ ម៉ែត្រ មាននាវិកបម្រើការនៅលើនាវាសរុប៣៦៧ នាក់ និងមានភ្ញៀវទេសចរ ៣៤៣នាក់។ មន្ត្រីដដែលបានប្រាប់ទៀតថា នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលចតនៅក្រុងព្រះសីហនុ បើតាមការគ្រោងទុកនាវាខ្នាតយក្សនេះ នឹងធ្វើការចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង២២ យប់ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសថៃ។ គួររំលឹកថា នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងនេះ ធ្លាប់បានចូលចតម្តង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដោយចេញពីកំពង់ផែ Laem Chabang ប្រទេសថៃ។ ពេលនោះ  នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន៣១៥នាក់ (ស្រី១៦៧នាក់) និងនាវិកចំនួន៣៧៣នាក់ (ស្រី១០៤នាក់)៕  

photo_3_2023-04-25_16-15-02
photo_2_2023-04-25_16-15-02
photo_1_2023-04-25_16-15-02
as-9
 


ថ្ងៃអង្គារ, 25 ខែមេសា 2023 16:24  មានជ័យ