BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែម

ថ្ងៃចន្ទ, 24 ខែមេសា 2023 15:18  មានជ័យ

photo_1_2023-04-24_14-59-40
 

កម្ពុជាបានឯកភាពជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន លើការបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សំដៅទាក់ទាញកំណើនទេសចរពីគ្នាទៅវិញទៅមក និងទេសចរប្រទេសទី៣។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង​លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ តំណាង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដឹកនាំដោយលោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានរំឭកពីកិច្ចសហប្រតិបត្តិការជាច្រើនដែលបានធ្វើជាមួយគ្នាកន្លងមក ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ប៉ុន្តែដោយ សារតែវិបត្តិជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិមួយចំនួនក៏ត្រូវអាក់ខានទៅវិញ ហើយសកម្មភាពទេសចរទៅមកប្រទេសទាំងពីរក៏ត្រូវបានផ្អាកផងដែរ។ មកដល់ឆ្នាំ២០២៣នេះ ពោលគឺក្រោយពេលរដ្ឋាភិបាលចិនបន្ធូរបន្ថយការធ្វើដំណើរសម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរនាដើមឆ្នាំ២០២៣នេះទេ ទើបមានភ្ញៀវទេសចរទៅមកប្រទេសទាំងពីរកម្ពុជា-ចិនឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានដករបាំងនៃការធ្វើដំណើរទាំងឡាយអស់ហើយដែរ។លោក ស្ស៉ឺ ចុងជុន បានបញ្ជាក់ថា ការធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាលើកដំបូងបន្ទាប់ពីកូវីដនេះ គឺដើម្បីបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាឡើងវិញ ពិសេសគឺវិស័យទេសចរណ៍ ដែលជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់នៃប្រទេសទាំងពីរ។ លោកបន្តថា មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងរៀបចំឱ្យមានសកម្មភាពរួមគ្នារវាងអាស៊ាន-ចិន ពិសេសជាមួយភាគីកម្ពុជា ដូចជាការធ្វើពិព័រណ៍ផ្សព្វផ្សាយពីគោលទេសចរណ៍នៅកម្ពុជានិងនៅចិន, ការបណ្ដុះបណ្ដាលជំនាញ និងមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាចិន, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ប្រទេសទាំងពីរទៅវិញទៅមក, ការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរទៅកាន់គោលដៅឱ្យបានច្រើន និងញឹកញាប់ជាមុន, ការជំរុញចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបង្កើនផលិតផលទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន និងទេសចរបរទេសដទៃទៀតជាដើម។ នានាឱកាសនោ លោក ទិត ចន្ថា បានឯកភាពទាំងស្រុងចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការខាងលើនេះ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរបន្ថែម ក៏ដូចជារួមចំណែកក្នុងការទាក់ទាញទេសចរប្រទេសទី៣ឱ្យមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ លោករដ្ឋលេខាធិការបានបន្តថា កម្ពុជាមានទុនសុខសន្តិភាពជាកត្តាសំខាន់បំផុត ក្រៅពីនោះក៏កំពុងមានការអភិវឌ្ឍ និងជាគោលដៅសំខាន់មួយសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ពិសេសគឺមកពីទីផ្សារទេសចរណ៍ប្រទេសចិន។

លោកបញ្ជាក់ដែរថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងបានចេញដើរលេងកម្សាន្តប្រមាណជាង១៣លាននាក់ ដែលសបញ្ជាក់ថាកម្ពុជាជាគោលដៅមានសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ដោយរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ជាហេតុនាំឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងគ្មានទុក្ខព្រួយ។ លោក ទិត ចន្ថា បន្ថែមថា ក្នុងឆ្នាំ២០២៣ នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ ក្នុងនោះនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ១លាននាក់ដែរ៕  

photo_5_2023-04-24_14-59-40
photo_4_2023-04-24_14-59-40
photo_3_2023-04-24_14-59-40
photo_2_2023-04-24_14-59-40
a-91
 


ថ្ងៃចន្ទ, 24 ខែមេសា 2023 15:18  មានជ័យ