BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបក្រុមជនល្មើសលួចបាញ់សត្វព្រៃ

ថ្ងៃចន្ទ, 24 ខែមេសា 2023 14:59  លាង ឡា

 photo_1_2023-04-24_14-52-47

កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឆ្មក់បង្ក្រាបក្រុមជនល្មើសលួចចូលឆ្លុះបាញ់សត្វព្រៃក្នុងព្រៃសហគមន៍ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយរឹបអូសវត្ថតាងមួយចំនួនធំ ប៉ុន្តែជនល្មើសរត់គេចខ្លួនបាត់ចូលព្រៃបាត់ស្រមោល។ របាយការណ៍របស់អង្គការ Wildlife Care បានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖រថយន្តម៉ាក LANDRouERDEEENDER ,គ្រាបកាំភ្លើង M.16ចំនួន២៥គ្រាប់ បង់១,គ្រាប់ការលីធូ ចំនួន១៣,គ្រាប់វ៉ានឌឺឡុងចំនួន៤៥,គ្រាប់កាំភ្លើងខ្យល១ប្រអប់,អត្តញ្ញាណប័ណ២សន្លឹក,ប័ណបើកប១សន្លឹក,កាតABA ១សន្លឹក,កាតចាក់វ៉ាក់សាំង១សន្លឹក,សាម៉ែលឆ្លុះចំនួន១,ស្រោមប្រអប់កាំភ្លើងM.16ចំនួន១និងកូនសោរចំនួន១ចង្កោម។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានរថយន្តមួយគ្រឿងតែងតែបើកចូលទៅក្នុងព្រៃសហគមន៍ ដើម្បីបរបាញ់សត្វព្រៃ កម្លាំងចម្រុះក៏បានឃ្លាំមើលរហូតឈានដល់ការបង្ក្រាបតែម្តង ប៉ុន្តែជនសង្ស័យបានដឹងខ្លួនមុនក៏គេចខ្លួនចូលព្រៃបាត់ស្រមោល មុនពេលដែលសមត្ថកិច្ចចុះទៅដល់។ សមត្ថកិច្ចបញ្ជាក់ថា ព្រៃសហគមន៍ត្រពាំងក្រើញ នៃឃុំប្រាំបីម៉ុម មានសត្វព្រៃជាច្រើនប្រភេទរស់នៅក្រោមការការពារ និងអភិរក្សពីក្រុមសហគមន៍ប្រាំបីម៉ុម ក្នុងនោះសត្វកម្រ និងជិតផុតពួជក៏មាននៅក្នុងព្រៃសហគមន៍នេះដែរ។

សូមបញ្ជាក់ដែរថា ក្រោយពីចុះបង្ក្រាប សមត្ថកិច្ចបានប្រមូលវត្ថុតាង និងធ្វើកំណត់ហេតុប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកឱរ៉ាល់ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដើម្បីកសាងសុំណុំរឿងតាមនិតិវិធី៕

photo_4_2023-04-24_14-52-47
photo_3_2023-04-24_14-52-47
photo_2_2023-04-24_14-52-47
a-90
 


ថ្ងៃចន្ទ, 24 ខែមេសា 2023 14:59  លាង ឡា