BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

បើកយុទ្ធនាការប្រមូលសំរាម នៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រោយពិធីបុណ្យចូលឆ្នាំបានបញ្ចប់

ថ្ងៃសុក្រ, 21 ខែមេសា 2023 11:53  មានជ័យ

 photo_5_2023-04-21_11-47-55

ក្រោយពេលចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិព្រះវិហារប្រចាំការនៅរមណីយដ្ឋានប្រាសាទ កោះកេរ បានធ្វើយុទ្ធនាការប្រមូលសំរាម នៅក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។យុទ្ធនាការសំអាតសំរាមនេះ បានធ្វើឡើង កាលពីថ្ងៃពុធទី១៩ ខែមេសា ឆ្នាំ២០២៣ 
ដឹកនាំដោយលោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក និងមានការចូលរួមពីមន្រ្តី ឆ្មាំអភិរក្ស ពលករជំនាញ ពលករអនាម័យ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ សន្តិសុខអភិរក្ស នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ មេភូមិកោះកេរ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះកេរ យ៉ាងច្រើនកុះករ។ការប្រមូលសំរាមនេះ ក្នុងបំណងធ្វើឱ្យប្រសើរឡើងនូវទេសភាពធម្មជាតិ និងរក្សាបាននូវបរិស្ថានស្អាតក្នុងរមណីយដ្ឋាន។ គួររំលឹកថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលទើបបញ្ចប់ទៅនេះ នៅរមណីយដ្ឋានប្រាសាទកោះកេរ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទៅទស្សនាចំនួន៥៨៩៣ នាក់៕  

photo_4_2023-04-21_11-47-55
photo_3_2023-04-21_11-47-55
photo_2_2023-04-21_11-47-55
photo_1_2023-04-21_11-47-55
1-18
 


ថ្ងៃសុក្រ, 21 ខែមេសា 2023 11:53  មានជ័យ