ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកងកម្លាំងចំនួនជាង៣០០០នាក់ សម្រាប់ដាក់ពង្រាយការពារសណ្តាប់ធ្នាប់សន្តិសុខសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខ។
អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញឱ្យអធិការនគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតួនាទី និងភារកិច្ចដែលត្រូវបំពេញ ដោយធ្វើយ៉ាងណាបំពេញការងារឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលប្រារព្ធពិធី។
អ្នកនាំពាក្យបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៣ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជារួម ដូចជាកម្លាំងអន្តរាគមន៍ កម្លាំងត្រៀមចេញល្បាត កម្លាំងចរាចរសណ្តាប់ធ្នាប់ ដើម្បីសម្រួលចរាចរតាមគ្រប់ដងផ្លូវទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំការប្រកួតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕