ភ្នំពេញ៖ កម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល ជាហេតុបង្កឱ្យមានធ្លាក់ភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពខ្មែរនេះនឹងឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បរមា ពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ អង្សាសេ ហើយអាចមាសភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាព ៣៦-៣៥ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២៤-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕