BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាបំបែកកំណត់ត្រាឯតទគ្គកម្ម ការបត់បេះដូងក្រដាសច្រើនជាងគេលើពិភពលោក

ថ្ងៃពុធ, 12 ខែមេសា 2023 13:51  មានជ័យ

 photo_8_2023-04-12_13-39-05

ទីបំផុតគណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសថា កម្ពុជា ជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក ដែលការបំបែកកំណត់ត្រាពិភពលោកថ្មីនេះ តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់៣៩១៧៨០៥ តួលេខនេះ គឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេសដែលកាលពីឆ្នាំ២០១៩ មានចំនួន៥៣៧០៤ បេះដូង។ សហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា បេះដូងក្រដាសដែលបានបត់ដោយប្រជាជនកម្ពុជាទូទាំងប្រទេសសម្រាប់កម្មវិធី “បេះដូងច្រើនជាងគេនៅលើពិភពលោក” ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង៥ និង១៧ នាទីរសៀល ដែលមានចំនួនបេះដូងសរុប៣,៩១៧,៨០៥ បេះដូង។ ពិធីប្រកាសជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោយពេលដែលភ្នាក់ងារ Guinness World Records និងអ្នកស្ម័គ្រចិត្ត ចូលរួមចំនួន១៥០ រូប បានចំណាយពេល២ថ្ងៃ ក្នុងការរាប់ និងវាយតម្លៃដោយផ្ទាល់នៅទីតាំងបង្ហាញនូវបេះដូង ព្រមទាំងមានការចូលរួមពីមហាជន យុវជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាសាក្សីនៃព្រឹត្តិការណ៍ដ៏ពិសេសនេះ។ កំណត់ត្រាថ្មីរបស់កម្ពុជានេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តខេត្តសៀមរាប បន្ទាប់ពីបេះដូង ក្រដាសជាច្រើនបានដាក់រៀបចំតុបតែងតាំងបង្ហាញដោយការប្រើចង្កាក់ឬស្សី ហើយតម្រៀបចេញជាសួន បេះដូងដែលមានរូបរាងជា “បេះដូង” និងពាក្យថា “ខ្មែរ” និងការដាក់បន្តោងតគ្នាជាមួយគ្រោងដែកដើម្បីរំលេច ចេញជារូបភាពនានា ដែលជាអត្តសញ្ញាណខ្មែរ។ ការរៀបចំតម្រៀបបែបនេះ គឺម្យ៉ាងដើម្បីឲ្យភ្នាក់ងារកំណត់ត្រា ពិភពលោកមានភាពងាយស្រួលក្នុងការរាប់បេះដូងបានឆាប់រហ័សផង និងម្យ៉ាងក៏បានបង្ហាញពីភាពជាខ្មែរ ក្តីស្រឡាញ់ និងការលើកតម្កើងកេរមរតក វប្បធម៌ អរិយធម៌ខ្មែរផងដែរ។

ថ្លែងបន្ទាប់ពីការប្រកាសជាផ្លូវការនូវកំណត់ត្រាពិភពលោកថ្មីមួយនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា ការបត់បេះដូចនេះមិនមែនផ្ដោតសំខាន់ទៅលើការបំបែកឯតទគ្គកម្មនេះមួយមុខនោះទេ អ្វីដែលជាបំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធី ដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំមកនូវភាពខុសគ្នា មករួមគ្នា ក្នុងចំនុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ។ តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ពិតជាបានសបញ្ជាក់ពី ១. ភាសាបេះដូងសម្រាប់កម្ពុជា ព្រោះថា ការចូលរួមទាំងអស់ ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការចែករំលែក ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលា ឬធនធានផ្ទាល់ខ្លួន សម្រាប់អត្តពលិកកម្ពុជាផង និងការចូលរួមសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង។  លោកបានបញ្ជាក់ថា លើសពីការចូលរួមជាលក្ខណៈបុគ្គល មានស្ថាប័នមួយចំនួនបានយកកម្មវិធីនេះទៅបង្កើតជាយុទ្ធនាការផ្ទាល់ខ្លួន បង្កើតជាកម្មវិធីនៃការប្រកួតប្រជែង បង្កើតជាកម្មវិធីប្រូម៉ូសិនបត់បេះដូង បង្កើតជាChallenge និងការ ផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផលនានា។ សកម្មភាពទាំងអស់ មានគោលបំណងរួមមួយ គឺបំផុសការបត់ និង ប្រមូលបេះដូងដើម្បីជាផ្នែកមួយចូលរួមក្នុងកម្មវិធី “បេះដូងច្រើនជាងគេនៅលើពិភពលោក” ។ ការចូលរួមបត់បេះដូងពីសំណាក់មហាជន គឺមិនត្រឹមតែជួយឱ្យកម្ពុជាទទួលបានកំណត់ត្រាពិភពលោក នោះទេ តែការចូលរួមនេះប្រៀបបានដូចជាការចូលរួមរៃអង្គាសថវិកាដើម្បីគាំទ្រអត្តពលិកដែលមានពិការភាពផងដែរ។ ស្ថាប័នធំៗចំនួន៥ ដែលជាដៃគូបរិច្ចាគរបស់យុទ្ធនាការ#BeyondTheGames រួមមាន៖ ភេសជ្ជៈV-Active ក្រុមហ៊ុនស្មាត មូលនិធិម៉ានីធនាគារ ABA និងក្រុមហ៊ុនសាប៊ូClear និងបរិច្ចាគថវិកាសរុប ដែលសមាមាត្រទៅនឹងបេះដូងចំនួន១លានបេះដូង ( ដោយតម្លៃ៥០០ រៀលក្នុងមួយបេះដូង) ជូនទៅកាន់ អត្តពលិកដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ សូមជម្រាបថា កន្លងមកកម្មវិធីបត់បេះដូងទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់វ័យ និង ស្រទាប់វណ្ណៈ គ្រប់កោសិកានៃសង្គម ដែលនេះជាសក្ខីភាពនៃការបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក៏ដូចជា ជ្រួតជ្រាបពីស្មារតី និងគោលដៅរបស់យុទ្ធនាការ #BeyondTheGames: ក្នុងការសាទរភាពជាម្ចាស់ផ្ទះរបស់ កម្ពុជា និងគាំទ្រដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៃសង្គមមកពីទូទាំង២៥ រាជធានីខេត្ត ព្រះសង្ឃ សិស្ស និស្សិតពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ មន្ត្រីនៃស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស មន្ត្រីអង្គការសមាគម អតិថិជននៅ ភោជនីយដ្ឋាន ហាងកាហ្វេ ឬ ផ្សារទំនើប សរុបចំនួន១៧៧ ស្ថាប័នបានចូលរួមក្នុងកម្មវិធី បត់បេះដូងច្រើនជាង គេលើពិភពលោក។
បន្ទាប់ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក- សួនបេះដូង ដែលបានរៀបចំ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលជាការចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ក៏ដូចជាការផ្សារភ្ជាប់ទឹកចិត្ត ក្តីស្រឡាញ់ និងភាសាបេះដូង របស់យើងចំពោះវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែររបស់យើងផងដែរ ៕  

photo_20_2023-04-12_13-39-05
photo_19_2023-04-12_13-39-05
photo_18_2023-04-12_13-39-05
photo_17_2023-04-12_13-39-05
photo_16_2023-04-12_13-39-05
photo_15_2023-04-12_13-39-05
photo_14_2023-04-12_13-39-05
photo_13_2023-04-12_13-39-05
photo_12_2023-04-12_13-39-05
photo_11_2023-04-12_13-39-05
photo_10_2023-04-12_13-39-05
photo_9_2023-04-12_13-39-05
photo_8_2023-04-12_13-39-05
photo_7_2023-04-12_13-39-05
photo_6_2023-04-12_13-39-05
photo_5_2023-04-12_13-39-05
photo_4_2023-04-12_13-39-05
photo_3_2023-04-12_13-39-05
photo_2_2023-04-12_13-39-05
photo_1_2023-04-12_13-39-05
a-66
 


ថ្ងៃពុធ, 12 ខែមេសា 2023 13:51  មានជ័យ