BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនសង្ស័យចំនួន៦៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ថ្ងៃព្រហស្បតិ៍, 06 ខែមេសា 2023 10:51  លាង ឡា

photo_2_2023-04-06_10-47-21

ភ្នំពេញ៖ ជនសង្ស័យចំនួន៦៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន២១ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៥នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៩ករណី ឃាត់ខ្លួន ២៧នាក់,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ៦នាក់ និងប្រើប្រាស់ ៨ករណី ឃាត់ ខ្លួន៣២នាក់ (ស្រី ៥នាក់)។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង ប្រភេទមេតំហ្វេតាមីន (Ice) ទម្ងន់៩៥៤,៧៨ក្រាម និង៣កញ្ចប់តូចផងដែរ។ គួរកត់សម្គាល់ដែរថា ក្នុងអំឡុងក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រមាណ១២០០០នាក់ នៅក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ជាង៦០០០ករណី នៅទូទាំងប្រទេស និងដកហូតបានសារធាតុញៀនគ្រប់ប្រភេទ សរុប១៤តោន ៥០៤គីឡូ ០៨.៦៦ក្រាម។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ ដែលកំពុងមានការកើនឡើង៕

photo_1_2023-04-06_10-47-21
a-48
 


ថ្ងៃព្រហស្បតិ៍, 06 ខែមេសា 2023 10:51  លាង ឡា