BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សិក្ខាសាលាស្ដីពីតួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា

ថ្ងៃពុធ, 05 ខែមេសា 2023 13:56  BeeTube News

 photo_9_2023-04-05_13-49-10
 


នាថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច,គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលបានរៀបចំសិក្ខាសាលាស្តីពី តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន និងនិយ័តករ, គ្រឹះស្ថានអប់រំ,​ គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ, សមាគម, និងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបចំនួន ១៣០ រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង(១)កំណត់និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ​ និងផលជះនៃហិរញ្ញវត្ថុវិមជ្ឈការទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, (២) កំណត់ និងស្វែងយល់អំពីសមាស-ភាគនិងយន្តការនៃក្របខណ្ឌ​ការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និង (៣) បន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
សិក្ខាសាលានេះត្រូវបានដំណើរការចាប់ផ្ដើមដោយសុន្ទរកថារាយការណ៍របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គ-លេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ឯកឧត្តមបណ្ឌិតបានលើកឡើងថាការគ្រប់គ្រងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុតាមបែបប្រពៃណីកន្លងមក ត្រូវស្ថិតនៅក្រោមការធ្វើនិយ័តកម្មលើវិស័យហិរញ្ញវត្ថុ ២ ធំៗ គឺវិស័យធនាគារនិងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ប៉ុន្តែជាមួយនឹងការរីកចម្រើននៃហិរញ្ញវត្ថុវិមជ្ឈការបានកំពុងកែប្រែរបៀបនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនិងបានលើកជាសំណួរថ្មីពីរបៀបនៃការធ្វើនិយ័តកម្មបែបប្រពៃណីនេះ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា “សកម្មភាព និងប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ហិរញ្ញវត្ថុវិមជ្ឈការ ត្រូវបានយល់ថា មិនតម្រូវឱ្យមានអន្តរការី ឬមិនត្រូវការនិយ័តកម្មនោះទេ ដោយហេតុថា បច្ចេកវិទ្យានេះ ដូចជាបច្ចេកវិទ្យាប្លុកឆេនមានសមត្ថភាពក្នុងការបង្កើតតម្លាភាពនិងសុវត្ថិភាពដោយខ្លួនឯង។ការយល់បែបនេះបានបង្កើតឱ្យមានជាកង្វល់ថ្មីមួយក្នុងចំណោមនិយ័តករលើសកលលោកក្នុងការគិតគូររៀបចំគោលនយោបាយឬក្របខណ្ឌដើម្បីម្ខាងអាចជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ និងម្ខាងទៀតដើម្បីធានាបាននូវការគ្រប់គ្រងផងដែរ។ ក្នុងន័យនេះ, ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា,ជាការចាំបាច់ដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់តាមរយៈការដាក់ចេញនូវក្របខណ្ឌនៃការគ្រប់គ្រងសកម្មភាពបែបនេះ។ ”

 សិក្ខាសាលានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការ ដោយ ឯកឧត្តម រស់ សីលវ៉ារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោល-នយោបាយ។ក្នុងការថ្លែងសុន្ទរកថាបើកដំណើរការជាផ្លូវការនៃសិក្ខាសាលានេះ,ឯកឧត្តមបានគូសបញ្ជាក់ម្តងទៀតអំពី​មូលដ្ឋានគ្រឹះនៃការរៀបចំគោលនយោបាយគោលនយោបាយអភិវឌ្ឍបច្ចេក-វិទ្យាហិរញ្ញវត្ថុកម្ពុជាថា “គោលការណ៍គ្រឹះចំនួន ៣ រួមមាន៖ (១) លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ,(២) ការរក្សាឱ្យបានស្ថិរភាពហិរញ្ញវត្ថុ និង (៣) អភិវឌ្ឍឱ្យល្អប្រសើរនូវនវានុវត្តន៍ហិរញ្ញវត្ថុដោយឈរលើគោលគំនិតទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យបានជាអតិបរមានិងកាត់បន្ថយផលប៉ះពាល់ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បបរមា”។ស្របពេលគ្នាផងនេះឯកឧត្តមក៏បានបញ្ជាក់ថាហិរញ្ញវត្ថុវិមជ្ឈការអាចនឹងផ្តល់អត្ថប្រយោជន៍ច្រើននិងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុប៉ុន្តែទម្រង់ហិរញ្ញវត្ថុនេះកំពុងក្លាយជាកម្មវត្ថុនៃការពិភាក្សាយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះអំពីហានិភ័យដែលអាចនឹងកើតមានជាមួយនឹងភាពស្មុគស្មាញនៃការធ្វើនិយ័តកម្មផងដែរ។ ឯកឧត្តមក៏បានលើកអំពីការគ្រប់គ្រងទិន្នន័យផងដែរថា“ការបន្តកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យហិរញ្ញវត្ថុបានបង្កើតឱ្យមានទិន្នន័យកាន់តែច្រើនឡើងៗ  ដែលនៅរាយប៉ាយ មិនទាន់មានការគ្រប់គ្រង ឬក្របខណ្ឌការពារច្បាស់លាស់។ ក្នុងន័យនេះ,ការគិតគូរពីទិដ្ឋភាពនៃការការពារនិងការគ្រប់គ្រងទិន្នន័យនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុពិតជាមានសារៈ-សំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបង្កើនការជឿទុកចិត្ត និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសុវត្ថិភាព និងសន្តិសុខខ្ពស់។ ”
សិក្ខាសាលាក៏មានការធ្វើបទបង្ហាញសរុបចំនួន៦និងកិច្ចពិភាក្សាចំនួន២ស្តីពីទិន្នន័យនិងហិរញ្ញវត្ថុវិមជ្ឈការផងដែរ។បទបង្ហាញទាំង៦រួមមាន៖(១)ទិន្នន័យក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ការគ្រប់គ្រងហានិភ័យនិងអនុលោមភាពដោយតំណាងក្រុមហ៊ុនVISAប្រចាំអាស៊ីអាគ្នេយ៍,(២)“ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យក្លោដ៖ តុល្យភាពរវាងនវានុវត្តន៍,សន្តិសុខសាយប័រ និងអនុលោមភាពតាមច្បាប់”ដោយតំណាងក្រុមហ៊ុនHuaweiTechnology,(៣)ទស្សនវិស័យផ្នែកច្បាប់របស់កម្ពុជាទៅលើក្របខណ្ឌការពារនិងសន្តិសុខទិន្នន័យ”ដោយតំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, (៤) “ការស្វែងយល់ពីហិរញ្ញវត្ថុវិមជ្ឈការ៖ ករណីប្រើប្រាស់ និងផលជះទៅលើការផ្ដល់សេវាហិរញ្ញវត្ថុនានា” ដោយតំណាងក្រុមហ៊ុន Kapronasia, (៥) “ការប្រើប្រាស់ប្លុកឆេនដើម្បីជីវភាពពីអង្ករខ្មែរសេរីរាង្គ(BlocRice)”ដោយតំណាងអង្គការអុកស្វាមកម្ពុជានិង(៦)“ការធ្វើនិយ័តកម្មហិរញ្ញវត្ថុវិមជ្ឈការ៖តើគួរធ្វើនិយ័តកម្មទៅលើប្រព័ន្ធវិមជ្ឈការតាមវិធីណា?”ដោយតំណាងដៃគូនៃXRegConsulting។កិច្ចពិភាក្សាចំនួន២ រួមមាន៖ (១)“តួនាទី,សារៈសំខាន់និងសក្ដានុពលនៃការប្រើ-ប្រាស់ទិន្នន័យនិងតម្រូវការក្នុងការធ្វើនិយ័តកម្មទិន្នន័យក្នុងប្រទេសកម្ពុជា”ដោយមានវាគ្មិនមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,ធនាគារជាតិនៃកម្ពុជា,និយ័តករមូលបត្រកម្ពុជានិងក្រុមហ៊ុនHuaweiTechnologyដែលសម្របសម្រួលដោយឯកឧត្តមបណ្ឌិតឈៀងវណ្ណមុនិណ្ឌនិង(២)“និន្នាការ,វឌ្ឍនភាពនិងបញ្ហាប្រឈមបច្ចុប្បន្នក្នុងការធ្វើនិយ័តកម្មហិរញ្ញវត្ថុវិមជ្ឈការក្នុងប្រទេសកម្ពុជា”ដោយមានវាគ្មិនមកពីនិយ័តករមូលបត្រកម្ពុជា,សាកលវិទ្យាល័យជាតិគ្រប់គ្រងនិងធុរកិច្ចថ្មីSelendra ដែលសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី។
ជាលទ្ធផល,សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូននិងសម្រេចនូវគោលបំណងគាប់ប្រសើរដូចការរំពឹងទុកដោយមានអន្តរសកម្មនិងការពិភាក្សាគ្នាយ៉ាងផុសផុលរវាងវាគ្មិននិងអ្នកចូលរួមប្រកបដោយស្មារតីចែករំលែកនិងយកចិត្តទុកដាក់ខ្ពស់។តាមរយៈការចែករំលែកទស្សនាទានបទពិសោធនិងការពិភាក្សាពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់,គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលបានទទួលនូវធាតុចូលល្អៗជាច្រើនសម្រាប់ធ្វើជាមូលដ្ឋានក្នុងការតាក់តែងសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។

 

photo_10_2023-04-05_13-49-10
photo_8_2023-04-05_13-49-10
photo_7_2023-04-05_13-49-10
photo_6_2023-04-05_13-49-10
photo_5_2023-04-05_13-49-10
photo_4_2023-04-05_13-49-10
photo_3_2023-04-05_13-49-10
photo_2_2023-04-05_13-49-10
photo_1_2023-04-05_13-49-10
a-46
 


ថ្ងៃពុធ, 05 ខែមេសា 2023 13:56  BeeTube News