BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឈានដល់ការដកហូតឧបករណ៍កែច្នៃ

ថ្ងៃពុធ, 05 ខែមេសា 2023 10:41  លាង ឡា

a-42
 

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិខ្មែរ ចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីផលិត-កែច្នៃគ្រឿងញៀនខុសច្បាប់ និងរឹបអូសគ្រឿងញៀន២គីឡូ និង៧៦ក្រាម។ របាយការណ៍ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើការស្រាវ និងបង្រ្កាបកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០២និង០០នាទី នៅចំណុច  បណ្តោផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើប អ៊ីអនម៉ល៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៨នាក់ ( ជនជាតិខ្មែរ ) និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់២គីឡូ និង៧៦ក្រាម,សារធាតុមិនច្បាស់ ទម្ងន់១០គីឡូ និង៦៨៨,៣៤ក្រាម,ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ,អាវុធខ្លី១ដើម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសម្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_3_2023-04-05_10-26-55
photo_2_2023-04-05_10-26-55
 


ថ្ងៃពុធ, 05 ខែមេសា 2023 10:41  លាង ឡា