BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិទ្យាស្ថានទេសចរណ៍សៀងហៃ នៃប្រទេសចិន បានផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជន ជំនាញទេសចរណ៍

ថ្ងៃចន្ទ, 03 ខែមេសា 2023 14:31  មានជ័យ

 photo_2_2023-04-03_14-26-24

ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃ បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះក៏មានការផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនលើជំនាញទេសចរណ៍ផងដែរ។ គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងទេស ចរណ៍កម្ពុជាទៅឆទស្សនកិច្ច និងចុះអនុស្សរណៈយោគ យល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសច រណ៍ វិទ្យាស្ថានទេសចរណ៍សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន តំណាង ដោយ លោក ខាង នាន (Kang Nian) នាយកវិទ្យាស្ថាន។ ក្រសួងទេសចរណ៍បាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា នេះថា 
អនុស្សរណៈនោះ ផ្ដោតសំខាន់លើចំណុចចំនួន៦ ដូចខាងក្រោម៖

១. ជំរុញកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលភាសាចិននិងខ្មែរក្នុងវិស័យទេសចរណ៍។

២. ជំរុញនិងបង្កើនកម្មវិធីផ្លាស់ប្តូរការសិក្សាភាសាចិនរយៈពេលខ្លី។

៣. ជំរុញការផ្លាស់ការសិក្សារបស់សិស្ស និស្សិត ជំនាញទេសចរណ៍រវាងចិននិងកម្ពុជា។

៤. ផ្លាស់ប្តូរបទពិសោធន៍ និងវគ្គគ្រប់គ្រងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍។

៥. ការរៀបចំសិក្ខាសាលាស្តីពីវិស័យទេសចរណ៍ ផ្ដោតសំខាន់លើការអភិវឌ្ឍ វិនិយោគ វប្បធម៌ បេតិកភណ្ឌ ការអប់រំ និងការគ្រប់គ្រង។

៦. ជំរុញទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

អនុស្សរណៈនេះមានសុពលភាពរយៈ ពេល៣ឆ្នាំ។ ដោយឡែក អំឡុងវិបត្តិកូវីដ-១៩ មុនចុះអនុស្សរណៈ វិទ្យាស្ថានទេសចរណ៍សៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានផ្ដល់អាហារូបករណ៍ចំនួន២០ មកមន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា សិក្សាអនឡានរយៈពេលខ្លី ហើយសិក្ខាកាមកម្ពុជា បានសិក្សាប្រកប ដោយជោគជ័យ និងទទួលបានលទ្ធផលល្អ។ សម្រាប់អាហារូបករណ៍បន្ទាប់នឹងតម្រូវឲ្យមកសិក្សាផ្ទាល់ ដែលអាចជាវគ្គខ្លី និងវែង។ នាអំឡុងទស្សនកិច្ចនោះដែរ តំណាងក្រសួងទេសចរណ៍ក៏បានធ្វើបទបង្ហាញអំពីទេសចរណ៍កម្ពុជាដល់សាស្ត្រចារ្យ និងនិស្សិតនៃវិទ្យាស្ថានសៀងហៃផងដែរ ដើម្បីបង្ហាញអំពីភាពទាក់ទាញទេស ចរណ៍នៅកម្ពុជា និងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ ដូចមានក្នុងអនុស្សរណៈ៕  

zx
photo_6_2023-04-03_14-26-24
photo_5_2023-04-03_14-26-24
photo_4_2023-04-03_14-26-24
photo_3_2023-04-03_14-26-24
photo_1_2023-04-03_14-26-24
 


ថ្ងៃចន្ទ, 03 ខែមេសា 2023 14:31  មានជ័យ